ទៅដល់លីគអេស្ប៉ាញ Joao Felix ដាក់របស់សំខាន់មួយពេលប្រកួតសំរាប់ Atletico ដើម្បីរំលឹកដល់អតីតក្លឹប

សំរាប់ការបង្ហាញខ្លួនជាផ្លូវការនៅលីគ LaLiga ក្នុងការប្រកួតអោយក្រុម Atletico Madrid ខ្សែប្រយុទ្ធវ័យក្មេង Joao Felix បានរំឮកការចងចាំ និង ភាពរីករាយជាមួយនឹងអតីតក្លឹបរបស់គេ។

ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ បានពាក់ទ្រនាប់ការពារជើង ដែលមានរូបភាពរូបគេកាលនៅជាកីឡាករក្រុម Benfica។

រូបភាពនេះត្រូវបានថតដោយ Eleven Sports ហើយបានពង្រីកដើម្បីមើលលំអិត នូររូបភាពរូបគេកាលពីក្មេង។

គួររំលឹកថា Felix បានបញ្ចេញភាពលេចធ្លោរបស់ខ្លួន អោយ Atletico នៅក្នុងការប្រកួតទល់នឹង Getafe ហើយរូបគេបានជួយអោយមានឱកាសទទួលបានបាល់ប៉េណាល់ទី ប៉ុន្ដែធ្វើមិនបានសំរេចដោយខ្សែប្រយុទ្ធ Alvaro Morata៕

ប្រភព៖ Marca