ទំនង​ជា​ត្រូវ​ចិត្ត​ខ្លាំង! ក្លឹប AC Milan ចង់​បាន​កីឡាករ​ម្តង​ទាំង​គូ​របស់ Juventus

អនាគត​របស់​កីឡាករ Benatia និង Rugani របស់​ក្លឹប Juventus កំពុង​ស្ថិត​ក្រោម​មន្ទិល​សង្ស័យ​បន្ទាប់​ពី​មាន​ចចាមអារ៉ាម​ថា​ក្លឹប​យក្ស AC Milan កំពុង​តាម​ប្រមាញ់​លើ​កិច្ច​ចរចា​បើ​មិន​បាន​ទាំង​ពីរ យក​មួយ​ក៏​បាន។

របាយការណ៍​ចុះ​ផ្សាយ​ដោយ Corriere Dello Sport នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាន​ឲ្យ​ដឹង​ថា​អ្នក​ចាត់​ការ​ផ្នែក​កីឡា​របស់​ក្លឹប AC លោក Leonardo បាន​បង្ហាញ​ការ​ពេញ​ចិត្ត​លើ​ខ្សែ​ការពារ​ទាំង​ពីរ​រូប​នេះ​ជា​ខ្លាំង ហើយ​ចង់​ធ្វើ​ការ​ទិញ​ចូល​ទាំង​ពីរ​តែ​ម្តង ប្រសិន​ជា​ឱកាស​មក​ដល់។

យ៉ាងណាមិញ​សម្រាប់​សេះ​បង្កង់​ដែល​កំពុង​ឡើង​កូដ​នៅ Serie A ទំនង​ជា​លក់​បាន​តែ​មួយ​គត់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ ប្រសិន​ណា​តម្លៃ​ចរចា​ត្រូវរ៉ូវ​គ្នា ឬ​ម្យ៉ាង​ទៀត​អាច​និយាយ​ថា​ Juventus នឹង​ដាក់​ឲ្យ​ត្រឹម​លក្ខខណ្ឌ​ខ្ចី​ជើង និង​មិន​មាន​ផ្លូវ​លក់​ឲ្យ​ក្រុម Milan នោះ​ឡើយ។

ប្រភព:Calciomercato

មតិយោបល់