ទំនេរ​ទេ​គ្នា​យើង? យប់​នេះ​កុំ​ភ្លេច​ចូល​វិភាគ​ប្រកួត​មរណៈ ២ គូ​ជាមួយ Admin ជីងចក់

ការ​ប្រកួត​គូ​សងសឹក ២ គូ​ដ៏​សំខាន់​រវាង Barcelona និង Man Utd ក៏​ដូច​ជា Juventus និង Ajax ​នឹង​ឈាន​ចូល​មក​ដល់​នា​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports

ត្បិត​អី​មុន​ដល់​ការ​ប្រកួត​ក៏​មាន​រឿងរ៉ាវ​ជា​ច្រើន​ដែល​យើង​ត្រូវ​ជជែក​គ្នា មិន​ថា​តែ​អ្នក​ជា​អ្នក​គាំទ្រ​ក្រុម​ណា​មួយ ​ក៏​តែងតែ​មាន​សំណួរ​ចង់​ដឹង​ចង់​លឺ​ដើម្បី​ញាំង​ឲ្យ​ការ​ទស្សនា​ការ​ប្រកួត​មាន​ភាព​សប្បាយ​រីករាយ​ខ្លាំង​ឡើង។ Admin ជីងចក់​ដែល​ជា​អ្នក​អធិប្បាយ​ល្បី​ឈ្មោះ​មួយ​រូប​លើ​បណ្តាញ​សង្គម ក៏​នឹង​បើក​វេទិកា​ជជែក​ជាមួយ​អ្នក​គាំទ្រ​នា​វេលា​ម៉ោង ២២:០០ នាទី​យប់​ថ្ងៃ​អង្គារ​នេះ លើ​គណនី​ផ្លូវការ ជឿន ប៊ុនចក់

អ៊ីចឹង​កុំ​ភ្លេច​ឆ្លៀត​ចូលរួម​វិភាគ​ទាំង​អស់​គ្នា​ណា…. ហើយ​កុំ​សូវ​លើក​ដាច់​ពេក ទុក​កម្លាំង​រង់ចាំ​ទស្សនា​ការ​ប្រកួត​ដ៏​ក្តៅ​គគុក​នៅ​រាត្រី​នេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា!​