ធ្លាក់​ងើប​មុខ​លេង​រួច នេះ ៤-៥ លើក​ហើយ ល្មម Griezmann ឃើញ Ronaldo ដើរ​ឱន​មុខ​ចុះ

កំដរ​អារម្មណ៍​អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់​មុន​ឈាន​ដល់​ការ​ចាប់ឆ្នោត​វគ្គ ៨ ក្រុម​ចុង​ក្រោយ គេហទំព័រ CamboTrends ក៏​បង្ហាញ​នូវ​ជ្រុង​សំខាន់ៗ​មួយ​ចំនួន​ដែល​អ្នក​រាល់​គ្នា​មិន​គួរ​រំលង​អាន។ ទាក់ទិន​នឹង​រឿងរ៉ាវ Cristiano Ronaldo ជាមួយ​ក្លឹប Atletico Madrid ហាក់​បន្ត​ក្លាយ​ជា​ប្រវត្តិសាស្ត្រ​ច្រំដែល​មួយ​ក្នុង​ពិភព​បាល់ទាត់។

រឿង​នេះ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៤ រហូត​មក​ដល់​ឆ្នាំ ២០១៩ ពោល​គឺ​ក្នុង​ចន្លោះ​ពេល​ដ៏​វែង​នេះ គឺ​ខកខាន​តែ​ឆ្នាំ ២០១៨ មួយ​គត់​ដែល​រវាង​ក្លឹប Atletico Madrid និង​កីឡាករ Cristiano Ronaldo ពុំ​មាន​រឿងរ៉ាវ​ចម្រូងចម្រាស​គ្នា​លើ​ទីលាន​ប្រកួត។

ដោយ​កាល​ពី​ឆ្នាំ ២០១៤/១៥ ក្រុម​ស្តេច​ស​ Madrid ក៏​បាន​ទម្លាក់​ក្រុម At នៅ​លទ្ធផល ១-០ ​នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ ដោយ Ronaldo ជា​អ្នក Assist បាល់​ឲ្យ​ទៅ​ Javier Hernandez ជា​អ្នក​រក​គ្រាប់​បាល់​ជ័យ​ជម្នះ។

លុះ​ ២០១៥/១៦ កីឡាករ Cristiano Ronaldo ក៏​មាន​ចំណែក​ស៊ុត​បាល់ ១១ ម៉ែត្រ​កាត់​សេចក្តី​ទម្លាក់ At នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ផង​ដែរ។ ចំណែក​ឯ​រដូវ​កាល ២០១៦/១៧ នៅ​ជើង​ទី ១ ក៏ Ronaldo ជា​អ្នក​ស៊ុត Hat-Trick យក​ឈ្នះ​ At នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​ដល់​រដូវ​កាល ២០១៨/១៩ នេះ អំឡុង​ពេល​មក​លេង​ឲ្យ Juventus ក៏ Ronaldo ដដែល ជា​អ្នក​រក​បាន ៣ គ្រាប់​ទម្លាក់ At ត្រឹម​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ដូច​គ្នា។

មតិយោបល់