ធ្លាប់តែឃើញលេងបាល់នៅលើទីលាន ពេលនេះ Zlatan បង្ហាញក្បាច់រាំក្នុងកម្មវិធីទូរទស្សន៍ឡូយអស់ស្ទះ

Zlatan Ibrahimovic បានចូលរួមជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធី កំសាន្ដបែបកំប្លែង The Late Late Show របស់ពិធីករដ៏ល្បីគឺលោក James Corden កាលពីយប់ថ្ងៃពុធ ហើយតារាឆ្នើមរបស់ក្លឹប La Galaxy រូបនេះ អាចធ្វើបានគ្រប់យ៉ាង រួមទាំងក្បាច់រាំ floss dance ដែលពេញនិយមខ្លាំងផងដែរ។

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត បានងើបពីសាឡុងហើយបង្ហាញក្បាច់រាំ floss dance ទៅកាន់ទស្សនិកជន និង បង្រៀនពីរបៀបរាំបែបនេះដល់លោក James Corden ផងដែរ។

គួរំលឹកថា ចាប់តាំងពីផ្លាស់មកពីក្លឹប Manchester United ទៅចូលរួមជាមួយ LA Galaxy ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ រកគ្រាប់បាល់បាន ២២គ្រាប់ក្នុងចំនោម ២៦ប្រកួត នៅ Major League Soccer៕

ប្រភព៖ LA Galaxy

មតិយោបល់