ធ្លាប់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹកទាំងពីរ Sokratis បង្ហើបប្រាប់ថានរណាល្អជាង រវាង Klopp និង Emery

ខ្សែការពារ Sokratis របស់ក្រុម Arsenal បានប្រាប់ពីគំនិតរបស់រូបគេថា តើអ្នកចាត់ការមួយណា ដែលល្អជាងរវាងលោក Unai Emery និង Jurgen Klopp ។

ជាក់ស្តែងកីឡាករសញ្ជាតិក្រិករូបនេះបានលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកទាំងពីរ ដោយបានធ្វើការជាមួយ Klopp នៅឯក្លឹប Borussia Dortmund មុនពេលផ្លាស់ប្តូរមកកាន់ក្រុមកាំភ្លើងធំ Arsenal ។

គួររំលឹកថា Sokratis ត្រូវបានចុះហត្ថលេខាដោយលោក Klopp នៅក្លឹប Dortmund ហើយបានចំណាយពេល 2 ឆ្នាំក្រោមការដឹកនាំគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ មុនពេលគាត់ត្រូវផ្លាស់មកដឹកនាំក្រុមហង្សក្រហម Liverpool វិញ ។

យ៉ាងណាមិញក្រោយក្រោយមកខ្សែការពាររូបនេះបានសម្រេចផ្លាស់មកលេងក្រុមកាំភ្លើងធំ Arsenal ខណ:បច្ចុប្បន្នរូបគេកំពុងត្រៀមខ្លួន ដើម្បីលេងវគ្គផ្តាច់ព្រ័ត្រពាន Europa League ទល់នឹងក្រុម Chelsea ។

តែទោះជាយ៉ាងណា Sokratis គិតថាលោក Emery  ជាគ្រូបង្វឹលល្អជាលោក Klopp ដោយបានបញ្ជាក់ថា ៖ ” គាត់គឺជាគ្រូបង្វឹកដ៏ល្អបំផុត ដែលខ្ញុំធ្វើការជាមួយនៅក្នុងអាជីពរបស់ខ្ញុំ ព្រោះខ្ញុំមានភាពរីកចម្រើនយ៉ាងខ្លាំងនៅក្រោមការដឹកនាំរបស់គាត់។ ខ្ញុំលេងលឿនជាងមួយ ពីរឬបីឆ្នាំមកហើយ ។ ខ្ញុំគិតបានច្រើនជាងមុន ខ្ញុំមានការសម្រេចចិត្តប្រសើរឡើង ហើយការបង្វឹករបស់គាត់ ធ្វើឲ្យយើងមានការគួរឲ្យចាប់អារម្មណ៍មួយ ” ៕

ប្រភព: Mirror