នរណាស្រលាញ់អីស្រលាញ់ទៅ! តែមេធំក្លឹប R.Madrid នៅតែមានចិត្ត លើតារាកំពូលរូបនេះជានិច្ច

ក្រុម Real Madrid នៅត្រូវបានគេរាយកាណ៍ថា នៅតែមានសង្ឃឹមនៅក្នុងការចុះហត្ថលេខាលើកីឡាករ Neymar ពីក្រុម Paris Saint-Germain ។

ជាក់ស្តែងបើយោងតាមរបាយការណ៍ពី Marca បានឲ្យដឹងថាប្រធានក្លឹបក្រុម Real Madrid  មានបំណងចង់បន្ថែមកម្លាំងដើម្បីជួយ Karim Benzema នៅតំបន់ប្រយុទ្ធ ហើយ Neymar ស្ថិតនៅក្នុងបញ្ជីគោលដៅកំពូលរបស់ពួកគេ ។

មិនតែប៉ុណ្ណោះរបាយការណ៍នេះក៏បានបញ្ជាក់ផងដែរថាក្លឹប Real Madrid នៅតែមានចំណាប់អារម្មណ៍ក្នុងការទិញកីឡាករ Luka Jovic របស់ក្លឹប Eintracht Frankfurt ផងដែរ ។

តែទោះបីជាយ៉ាងណាក៏ដោយប្រធានក្លឹបលោក Florentino Perez  ចង់បានការចុះហត្ថលេខាដ៏សំខាន់មួយ ខណៈពេលកន្លងមកនេះ ក្រុម Madrid តែមិនអាចរកអ្នកមកជំនួសតំណែងរបស់កីឡាករ Cristiano Ronaldo បាន បន្ទាប់គេបានធ្វើការផ្លាស់ប្តូររមួយក្នុងតម្លៃខ្លួន 100 លានផោនទៅកាន់ក្រុម Juventus ។

ដោយឡែក  Neymar ក៏ត្រូវបានគេរាយការណ៍ថាមិនមានអារម្មណ៍ល្អនៅក្រុម PSG នោទេ ហើយប្រហែលជាគេអាចនឹងពិចារណាអនាគតរបស់ខ្លួននៅក្លឹបបារាំងមួយនេះ បន្ទាប់ពីពួកគេត្រូវបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមថ្វីជើងក្រុម Manchester United កាលពីខែមុន ៕

ប្រភព: Talksports

មតិយោបល់