នេះជម្រើស ១១ នាក់ដំបូងរបស់ក្រុម Madrid ដែល Zidane អាចដាក់តទល់ Celta នាយប់នេះ

នាវេលាម៉ោង ១០:១៥ ថ្ងៃសៅរ៍នេះក្រុមយក្សអេស្ប៉ាញ Real Madrid នឹងត្រូវបើកកីឡដ្ឋាន Satiago Bernabeu របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Celta Vigo សម្រាប់ការប្រកួតក្របខណ្ឌ La Liga សប្តាហ៍ទី ២៨ ។

ជាក់ស្តែងលោក Zidane នឹងត្រូវធ្វើការដឹកនាំក្រុម Madrid សម្រាប់ប្រកួតដំបូងរបស់ខ្លួន ក្រោយពីត្រូវបានតែងតាំងជាគ្រូបង្វឹកសារជាថ្មី ជំនួសលោក Solari កាលពីថ្ងៃច័ន្ទកន្លងទៅ  ។

ដោយសម្រាប់ការប្រកួតនាយប់នេះក្រុម Madrid ត្រូវបានគេរំពឹងថានឹងមានការផ្លាស់ប្តូរប្រព័ន្ធលេងថ្មី ក៏ដូចជាក្រុមកីឡាករថ្មី នៅក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិបារំាងរូបនេះ ។

យ៉ាងណាងយើងក្រឡែកមកមើលជម្រើស ១១ នាក់របស់ក្រុមទាំងពីរ ដែលអាចប្រើ ដើម្បីតទល់គ្នា ៖

Real Madrid ៖ អ្នកចាំទី Courtois ; ខ្សែការពារ Marcelo , Ramos , Varane , Odriozola ; ខ្សែមប្រើ Valverde , Kroos , Modric ; ខ្សែប្រយុទ្ធ Asensio , Benzema , Bale

Celta Vigo ៖ អ្នកចាំទី Blanco ; ខ្សែការពារ Junca , Costas , Araujo , Vazquez ; ខ្សែមប្រើ Boufal , Yokuslo , Lobotka , Mendez , Budebouz ; ខ្សែប្រយុទ្ធ Gomez

គួរបញ្ជាក់ថាការប្រកួតនេះក៏នឹងមានការ​ផ្សាយ​ផ្ទាល់​ នឹង​មាន​ចែក​ជូន​បងប្អូន​ទស្សនា​ដោយ​សេរី​លើ​ទំព័រ 2M CAMBODIA  & CTS/ Sports អធិប្បាយ​ដោយ Admin ជីងចក់ផងដែរ!

ប្រភព: Sportskeeda

មតិយោបល់