នេះ​ប្លែក​ម្យ៉ាង! រូបភាព iPhone XI សេរ៊ី​ឆ្នាំ ២០១៩ កាមេរ៉ា​កូន​កាត់ LG V40 ThinQ

រូបភាព (Render) ថ្មី​មួយ​ផ្សេង​ទៀត​បាន​បង្ហាញ​ពី​រចនាបថ​ប្លែក​ភ្នែក​នៃ iPhone XR សេរ៊ី​ឆ្នាំ ២០១៩ ដែល​គេ​ជឿ​ថា​មាន​បំពាក់​កាមេរ៉ា​បី​គ្រាប់​បែប​បញ្ឈរ។ ​បច្ចុប្បន្ន​ដែល​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​ពី​ក្រុមហ៊ុន Apple ប៉ុន្តែ​ក្រុម​ការងារ CompareRaja និង Steve Hemmerstoffer បាន​បង្ហាញ​នូវ Render ថ្មី​ស្រឡាង​នេះ​ផ្អែក​តាម​ការ​យល់​ឃើញ​របស់​ខ្លួន។

តួ​ខាង​ក្រោយ​ដាក់​កាមេរ៉ា​បែប​បញ្ឈរ​នៅ​ចន្លោះ​កណ្តាល ខុស​ពី​រចនាបថ​កាមេរ៉ា​លើ iPhone 7 Plus និង iPhone 8 Plus ដែល​មាន​ការ​ប្រើប្រាស់​ស្រដៀង​គ្នា ប៉ុន្តែ​តាម​ការ​ច្នៃ​បែប​នេះ​មើល​ឲ្យ​ជាក់​ទៅ​អ្នក​នឹង​អាច​នឹក​ដល់​ស្មាតហ្វូន LG V40 ThinQ បង្ហាញ​ខ្លួន ទើប​ប្រកាស​នា​ខែ​តុលា ឆ្នាំ ២០១៨ កន្លង​ទៅ។

យ៉ាងណាមិញ​ប្រភព​បាន​សង្កត់​ធ្ងន់​ថា​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់ Apple នឹង​នៅ​តែ​បន្ត​ប្រើប្រាស់​រន្ធ​ដោត​ប្រភេទ Lightning ដដែល ពោល​គឺ​ពុំ​អភិវឌ្ឍ​ទៅ​ប្រភេទ​រន្ធ USB-C ដូច​ចចាមអារ៉ាម​លេចលឺ​កន្លង​ទៅ​ឡើយ។ ចំពោះ​ការ​បង្ហាញ​ខ្លួន​ផ្លូវការ​រំពឹង​នឹង​ធ្វើ​ឡើង​នា​ខែ​កញ្ញា ឆ្នាំ ២០១៩ ដូច​ក្រុមហ៊ុន​យក្ស​របស់​លោក Tim Cook រមែង​ប្រព្រឹត្តិ​ទៅ​ជា​រៀងរាល់​ឆ្នាំ។

ប្រភព:PhoneArena

មតិយោបល់