នេះ​មនុស្ស​ជំនិត​ប្រាប់​ចំៗ ខ្សែ​ប្រយុទ្ធ​សំខាន់ Real Madrid ចង់​រត់​ទៅ​តាម Ronaldo

កីឡាករ​ចំណូល​ថ្មី Cristiano Ronaldo បាន​នឹង​កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នា​រដូវ​កាល​ថ្មី​ឲ្យ​ក្លឹប Juventus នៅ​ក្របខ័ណ្ឌ​កំពូល​អ៊ីតាលី Serie A។ ចចាមអារ៉ាម​នៃ​ទីផ្សារ​ដោះដូរ​នៅ​តែ​បន្ត​កើត​មាន​ឡើង​ឥត​ស្រាកស្រាន្ត​ស្រប​ពេល​ផ្ទៃ​ក្នុង​របស់​ក្លឹប​ចាស់ Real Madrid ហាក់​មិន​ទាន់​ស្ងប់ស្ងាត់​ល្អ​នៅ​ឡើយ។

សារ​បង្ហើប​ប្រាប់​ចំៗ​ពី​ភ្នាក់ងារ​របស់​កីឡាករ Gareth Bale បាន​និយាយ​ថា​ពិត​ណាស់​ដែល​បុរស​សញ្ជាតិ​វែល​រីករាយ​នៅ Real Madrid ប៉ុន្តែ​អនាគត​នៃ​ការ​ផ្លាស់​ទៅ Serie A ក៏​អាច​នឹង​កើត​ឡើង​ដូច​គ្នា។

លោក Joanathan Barnett បាន​ថ្លែង​ប្រាប់ Tuttosport ដូច្នោះ​ថា៖ “បើ​យើង​និយាយ​ដល់​អនាគត​ថ្ងៃ​មុខ គ្មាន​អ្វី​ដែល​មិន​អាច​កើត​ឡើង​ទេ​ក្នុង​ទីផ្សារ​ដោះដូរ ដោយ Ronaldo ពិត​ជា​ការ​បាត់បង់​ដ៏​សំខាន់​មួយ​សម្រាប់ Real Madrid ហើយ Gareth ក៏​ចូលចិត្ត​លេង​ជាមួយ Cristiano ​ខ្លាំង ប៉ុន្តែ​បច្ចុប្បន្ន​យើង​មិន​ហ៊ាន​និយាយ​ទេ ​ព្រោះ​គាត់​កំពុង​រីករាយ​នៅ​ក្លឹប​កំពូល​មួយ​នេះ”។

លក​បន្ត​ថា៖ “ពិត​ណាស់​តាំង​តែ​ពី CR7 ទៅ​ដល់ Juve មាន​កីឡាករ​ជា​ច្រើន​បាន​សម្លឹង​ចង់​ទៅ​លេង​ឲ្យ Juve ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន”។ សារ​នេះ​បង្ហើប​ថា Bale អាច​នឹង​ចង់​មាន​ការ​ប្រកួតប្រជែង​ថ្មី បន្ទាប់​ពី​ដាំ​ស្ពៃ​កាន់​ឆ្នាំ​នៅ Real Madrid អស់​រយៈ​ពេល​ប៉ុន្មាន​រដូវ​កាល ហើយ Barnett នឹង​ក្លាយ​ជា​បុគ្គល​ដែល​ជួយ​ត្រួសត្រាយ​ផ្លូវ​បន្ត​ទៀត​សម្រាប់​លោក។

ប្រភព:Goal

មតិយោបល់