នេះ​លេង​បិទ​ផ្លូវ​គ្នា​តែ​ម្តង! មេ​ធំ PSG ដាក់​តម្លៃ​ថ្មី Mbappe ឃើញ​ហើយ​ចង់​ធ្លាក់​ថ្លើម

ក្រោយ​ល្ហិចល្ហៀង​ថា​ក្លឹប​ជា​ច្រើន​កំពុង​ចាប់​អារម្មណ៍​ចង់​បាន Kylian Mbappe ជា​ពិសេស​គឺ Real Madrid និង Juventus ក៏​ក្លឹប​អាណាព្យាបាល​បាន​ឆ្លើយតប​មក​វិញ​ជាមួយ​ការ​កំណត់​តម្លៃ​ខ្លួន​ដ៏​ខ្ពស់​សម្បើម​ដែល​ល្មម​ឲ្យ​ក្លឹប​ដទៃ​លែង​ហ៊ាន​ប្រាថ្នា។

យោង​តាម​សារព័ត៌មាន​ក្រៅ​ស្រុក​បាន​ចុះ​ផ្សាយ​ថា​ប្រធាន​ក្លឹប​ PSG លោក Al-Khelaifi បាន​កំណត់​តម្លៃ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Kylian Mbappe ​គឺ​ខ្ពស់​ដល់ ៣០០ លាន​អឺរ៉ូ ពោល​គឺ​ជា​តម្លៃ​បំបែក​កំណត់ត្រា​ខ្ពស់​ជាង Neymar នា​ពេល​បច្ចុប្បន្ន​ទៅ​ទៀត។

រំឭក​ថា​សារ​នេះ​ឆ្លើយតប​នឹង​ចចាមអារ៉ាម​ដែល​ថា Perez ហាក់​ចាប់​អារម្មណ៍​លើ Mbappe ខ្លាំង ណា​មួយ​គួប​ផ្សំ​នឹង​ការ​មក​ដល់​របស់ Zidane ផង​នោះ ដែល​ពួក​គេ​មាន​សញ្ជាតិ​បារាំង​ដូច​គ្នា ជា​ហេតុ​អាច​នឹង​ផ្តល់​ក្តី​សង្ឃឹម​ច្រើន ប៉ុន្តែ​ក្រោយ​ឃើញ​តម្លៃ​ប៉ុណ្ណេះ​អាច​ថា​ប្រហែល Real នឹង​ដក​ថយ​មួយ​ជំហាន​ហើយ។

ចំណែក​ឯ Juventus វិញ ក៏​ធ្លាប់​លេចលឺ​ថា​ចង់​យក Mbappe ឲ្យ​មក​លេង​រួម​គ្នា​ជាមួយ Ronaldo ដោយ​ប្រភព​ខ្លះ​ថា​ចង់​វ៉ៃ​ចេញ Dybala ដើម្បី​បង្គ្រប់​លុយ​ធំ​នាំ​ចូល តែ​ជា​លទ្ធផល​អាច​នឹង​រង​ផល​អវិជ្ជមាន​ច្រើន​ជាង។​

ប្រភព: 9SportPro

មតិយោបល់