បង​ប្រុស Pogba ប្រាប់​មូលហេតុ​ដែល​ចង់​ដើរ​ចេញ​ពី Old Trafford តែ​មិន​ពាក់ព័ន្ធ​ភាព​រកាំរកូស

Mathias Pogba បង​ប្រុស​របស់ Paul Pogba បាន​បង្ហើប​នូវ​មូលហេតុ​ជាក់លាក់​មួយ​ដែល​កីឡាករ​លេង​ឲ្យ​ក្លឹប Manchester United មាន​បំណង​ចង់​ដើរ​ចេញ​នា​រដូវ​ក្តៅ​ខាង​មុខ បន្ទាប់​ពី​ផ្លាស់​ចេញ​ពី Juventus មក Old Trafford នា​ឆ្នាំ​ ២០១៦ នៅ​តម្លៃ​ខ្លួន ៨៩ លាន​ផោន។

Mathias Pogba

ប្រាប់​សារព័ត៌មាន​អេស្ប៉ាញ El Chiringuito បុរស​វ័យ ២៩ ឆ្នាំ​សាច់​បង្កើត​រូប​នេះ​និយាយ​ថា៖ “គ្រប់​គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា Paul គេ​ចង់​ចាកចេញ​ពី Manchester United ហើយ​ចង់​បាន​លេង​នៅ UEFA Champions League និង​ឈ្នះ​ពាន​រង្វាន់​នោះ”។

លោក​បន្ថែម៖ “យើង​ក៏​ដឹង​ច្បាស់​ថា​​វា​មិន​អាច​កើត​ឡើង​ទេ​សម្រាប់ Man Utd [ក្នុង​ការ​យក​កៅអី​លេង UCL] បែប​នេះ​យើង​នឹង​បាន​ឃើញ​លទ្ធផល​ទាំង​អស់​គ្នា​នៅ​រដូវ​ក្តៅ​ខាង​មុខ”។

Paul Pogba
Paul Pogba និង Mathias Pogba

បញ្ជាក់​ថា​ភាគរយ​ច្រើន​នៃ​ទ្រនំ​ថ្មី​របស់​កីឡាករ​បារាំង​អាច​ជា​នឹង​ផ្លាស់​ទៅ​ក្លឹប Real Madrid ក្រោម​ចំណាត់ការ​របស់​លោក Zinedine Zidane ឬ​វិល​ត្រលប់​ទៅ​កាន់​ក្លឹប​ចាស់ Juventus នៅ​អ៊ីតាលី​វិញ៕

ប្រភព៖ Sportskeeda

អានអត្ថបទបន្ទាប់៖ Klopp ប្រាប់​មូលហេតុ​ដែល​ប្តូរ​ចេញ​ Mane នៅ​នាទី ៤៦ ​ទាំង​ដែល​ At ​នាំ​មុខ ១-០

ក្នុង​ការ​ប្រកួត​រវាង​ក្លឹប​ហង្ស​ក្រហម Liverpool ទល់​ម្ចាស់​ដី Wanda Metropolitano កាល​ពី​យប់​មិញ​បាន​បញ្ចប់​ក្នុង​លទ្ធផល ១-០ ដែល​ជា​ការ​រក​គ្រាប់​បាល់​ដោយ​កីឡាករ Saul Niguez តាំង​ពី​បើក​ឆាក​តង់​ទី​មួយ។

Sadio Mane
Jurgen Klopp

ក្នុង​នោះ​គេ​បាន​ឃើញ​លោក Jurgen Klopp ​ប្រញាប់​ប្តូរ​ចេញ Sadio Mane តាំង​ពី​នាទី ៤៦ និង​ជំនួស​មក​វិញ​ដោយ​យុវជន Divock Origi ​ហើយ​ហេតុផល​ជាក់ច្បាស់​ក៏​ត្រូវ​បាន​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ចេញ​មុខ​បកស្រាយ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ផង​ដែរ។

លោក Klopp បាន​ពន្យល់​ថា​ដោយ​សារ​ខ្លាច Mane ទទួល​កាត​លឿង​បន្ទាប់ (ស្មើ​នឹង​កាត​ក្រហម) ហើយ​ខកខាន​ប្រកួត​នា​ជើង​ទី ២ ទើប​មិន​ប្រថុយ​ឲ្យ​ Mane លេង​ទាំង​ជាប់​កាត​មួយ​នៅ​ឈ្មោះ​របស់​គេ​បែប​នេះ។

Jurgen Klopp
Sadio Mane

Mane ដែល​ប៉ះ​ទង្គិច​ពីរ​លើក​ជាមួយ​ខ្សែ​ការពារ Vrsaljko ​ត្រូវ​បាន​កូន​ក្រុម At មក​តវ៉ា​អាជ្ញាកណ្តាល​ឲ្យ​ពិន័យ​កាត​ក្រហម តែ​សំណាង​ល្អ​លោក​អាជ្ញាកណ្តាល​បដិសេធ ឲ្យ​ត្រឹម​កាត​លឿង​មួយ​សិន​ប៉ុណ្ណោះ តែ Klopp ជឿ​ច្បាស់​ថា​ Mane នៅ​តែ​ជា​គោលដៅ​ដែល​កូន​ក្រុម​ At សម្រុក​ឲ្យ​គេ​បាន​កាត​ទី​ពីរ​ដដែល។

ប្រាប់ BT Sport ក្រោយ​បិទ​ការ​ប្រកួត លោក Klopp ​និយាយ៖ “អត់​ទេ គេ​ជាប់​គោលដៅ​បាត់​ទៅ​ហើយ ដោយ​វា​ជា​រឿង​ពិត ត្បិត​បើ Mane លេង​បាន​ល្អ​នៅ​តង់​ទី​មួយ​ហើយ​ក្តី តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ពួក​គេ​ [At Madrid] នឹង​ធ្វើ​ឲ្យ Mane ទទួល​បាន​កាត​លឿង​បន្ទាប់​ទៀត”។

លោក​បន្ថែម​ថា៖ “វា​លំបាក​សម្រាប់​ការ​ប្រកួត ពេល​ដែល​យើង​ចាញ់​អ៊ីចឹង ប៉ុន្តែ​សម្រាប់​ខ្ញុំ​វា​មិនមែន​ជា​បរាជ័យ​នោះ​ទេ នេះ​ត្រឹម​តែ​ជា​តង់​ទី​មួយ​សម្រាប់​ខ្ញុំ​តែ​ប៉ុណ្ណោះ ហើយ​លទ្ធផល​គឺ ១-០ តែ​អ្នក​ក៏​ត្រូវ​រឹងមាំ​កាន់​តែ​ខ្លាំង​ក្នុង​ការ​ប្រកួត​បែប​នេះ”៕

ប្រភព៖ Metro