បញ្ជីឈ្មោះកីឡាករឆ្នើមៗទាំង ៥ រូប អាចមកជំនួសតំណែង Ozil នៅក្រុម Arsenal

Mesut Ozil ត្រូវបានគេចាត់ទុកថាជាកីឡាករ ដែលមានទេពកោសល្យបំផុតនៅក្នុងពេលបច្ចុប្បន្ននេះ ។ ជាក់ស្តែងខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះបានចូលរួមជាមួយក្រុមកាំភ្លើងធំ Arsenal ដោយផ្ទេរចេញពីក្លឹប Real Madrid នៅឆ្នាំ ២០១៣ ហើយគេបានក្លាយជាផ្នែកដ៏សំខាន់មួយរបស់ក្លឹបចាប់តាំងពីពេលនោះមក ។

គួរបញ្ជាក់ថា Ozil បានស៊ុតបញ្ចូលទីចំនួន 41 គ្រាប់ក្នុងចំណោម 208 ប្រកួត និងបានជួយអោយក្រុមកាំភ្លើងធំឈ្នះពានរង្វាន់ FA Cup ចំនួន 3 ដងរួមទាំងពាន FA Community Shields ចំនួន 2 លើកផងដែរ ខណ:គេគឺជាកីឡាករដែលអាចបញ្ចូនបាល់ឲ្យដៃគូរស៊ុតបានច្រើនបំផុតក្នុងក្របខណ្ឌ Premier League រដូវកាល 2015-16 ។

តែទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ Ozil ត្រូវបានគេរាយការណ៍ថាបានផ្សាភ្ចាប់ទៅនឹងការចាកចេញពីទឹកដី Emirates ហើយក្រុមកាំភ្លើងធំបានត្រៀមខ្លួនរួចជាស្រេចដើម្បីរកអ្នកមកជំនួសដំណែងនេះ ប្រសិនបើកីឡាករសញ្ជាតិជាតិអាល្លឺម៉ង់រូបនេះសំរេចចិត្តចាកចេញពីក្លឹប ។

 

យ៉ាងណាមិញនេះគឺបញ្ជីឈ្មោះកីឡាករប្រាំនាក់ ដែលក្រុម Arsenal អាចនាំយកមកជំនួសតំណែងកីឡាករ Mesut Ozil ។

1 Isco

2 Julian Draxler

3 Nabil Fekir

4 Kai Havertz

5 Suso

ប្រភព: Sportskeeda 

 

មតិយោបល់