បញ្ជី​កីឡាករ Barca នៅ​ជុំ​ដំបូង បន្សល់​កំណត់ត្រា​ខកខាន​មាន​រយៈ​ពេល ១០ ឆ្នាំ

Barcelona ​បាន​ប្រកាស​ពី​បញ្ជី​កីឡាករ​សម្រាប់​ការ​ប្រកួតបើក​ឆាក​នៅ LaLiga ទល់​ក្លឹប​ Athletic ដែល​ក្នុង​នោះ​ឃើញ​ថា​ Messi, Arthur និង Neto ពុំ​មាន​វត្តមាន​ទេ ក្រោម​ហេតុផល​សម្រាក​ដោយ​សារ​បញ្ហា​របួស។

ចំណូល​ថ្មី​មាន​ដូច​ជា Griezmann, De Jong និង Junior សុទ្ធ​សឹង​ចូលរួម​ការ​ប្រកួត​ជុំ​ទី​មួយ មិន​ខុស​ពី Coutinho ដែល​ល្ហិចល្ហៀង​រឿង​ផ្លាស់​ចេញ​ពី Camp Nou ក៏​មាន​ឈ្មោះ​ក្នុង​នោះ​ដូច​គ្នា។ ការ​អវត្តមាន​ Messi នៅ​ប្រកួត​ដំបូង​បែប​នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​ខកខាន​ឡើង​អស់​រយៈ​ពេល​ជាង ១០ ឆ្នាំ។

បញ្ជាក់​ថា​សម្រាប់​ការ​ប្រកួត​រវាង Ath. Bilbao និង Barcelona នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ​នៅ​ឯ​កីឡដ្ឋាន San Mames។ ប្រភព៖ AF