បាញ់​ចំ​គោលដៅ​ច្រើន​ជាង​គេ​ប្រចាំ CL ជើង​ស៊ុត Messi នៅ​ចាញ់​កីឡាករ​កំពុងឡើង​ជើង ១ រូប

ការ​ប្រកួត​ពាន​រង្វាន់ Champions League នឹង​ឈាន​ចូល​មក​ដល់​សារ​ជា​ថ្មី​នា​សប្តាហ៍​នេះ ដោយ​គូ​ទាំង ៤ នឹង​ត្រូវ​តតាំង​គ្នា​ស្វែងរក​អ្នក​ឈ្នះ ក្នុង​ការ​ឆ្ពោះ​ទៅ​វគ្គ​បន្ទាប់។ ជុំវិញ​តំណែង Top Scorer ដែល​កំពុង​នាំ​មុខ CamboTrends បាន​បង្ហាញ​ចែកជូន​ប្រិយមិត្ត​អ្នក​អាន​ម្តង​រួច​មក​ហើយ ដោយ​ Messi ឈរ​នៅ​កំពូល​រក​បាន ៨ គ្រាប់។

ទៅ​ជ្រុង​ម្ខាង​ទៀត​ទាក់ទិន​នឹង​ការ​ស៊ុត​ចំ​គោលដៅ​គឺ M10 ក៏​ធ្វើ​បាន​ល្អ​ខ្លាំង ប៉ុន្តែ​បាន​ត្រឹម​ឈរ​ចំណាត់ថ្នាក់​ទី ២ ដោយ​ធ្វើ​បាន ១៧ លើក ខណៈ​តំណែង​ទី​មួយ​ធ្លាក់​ទៅ​លើ​កីឡាករ​កំពុង​ឡើង​ជើង​របស់ Ajax គឺ Hakim Ziyech។

ក្នុង​នោះ​អ្នក​បន្ទាប់​មាន Neymar ធ្វើ​បាន ១៦ លើក ខណៈ Robert Lewandowski ធ្វើ​បាន ១៥ លើក និង Sergio Aguero ធ្វើ​បាន ១៤ លើក ប៉ុន្តែ​ ២ នាក់​ក្នុង​ចំណោម ៣ នាក់​នេះ​បាន​ធ្លាក់​ពី​ការ​ប្រកួត​តាំង​ពី​វគ្គ ១៦ ​ក្រុម​មក​ម្ល៉េះ។

ចំពោះ​ការ Assist បាល់​វិញ Leroy Sane វ៉ា​ដាច់​គេ​មាន ៥ លើក ស្រប​ពេល​មិត្ត​រួម​ទ្រនំ Riyad Mahrez ធ្វើ​បាន​ ៤ លើក​ស្មើ​កីឡាករ Kylian Mbappe, Carlos Soler, Edin Dzeko ប៉ុន្តែ​សុទ្ធ​សឹង​ធ្លាក់​គ្មាន​សល់​កាល​ពី​វគ្គ​មុនៗ។

ប្រភព:UEFA