បាន Fabregas មួយមិនស្កប់ Henry ចង់ចុះហត្ថលេខាលើតារាឆ្នើម Chelsea ម្នាក់ទៀត

អ្នកចាត់ការក្រុម Monaco លោក Theirry Henry បានបញ្ជាក់ថាលោកចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Michy Batshuayi របស់ Chelsea ក្នុងអំឡុងខែមករានេះ ។

ជាក់ស្តែងថ្មីៗនេះ Henry បានចុះហត្ថលេខានាំយកកីឡាករ Cesc Fabregas មកកាន់ទឹកដី Ligue 1 ហើយឥឡូវនេះគាត់កំពុងសម្លឹងមើលលទ្ធភាពនៃការនាំយកតារាឆ្នើមក្រុមតោខៀវ Chelsea មកកាន់ក្រុមនេះម្នាក់ទៀតក្នុងកំឡុងរដូវកាលផ្ទេរនេះ ។

គួរបញ្ជាក់ថាកីឡាករ Batshuayi ថ្មីៗនេះត្រូវបានក្រុមតោខៀដាក់ឲ្យក្លិប La Liga ខ្ចីជើងលេងរយៈពេលខ្លី ដែលនេះបានជូនដំណឹងដល់លោក Henry ឱ្យដឹងថាគាត់អាចមានលទ្ធភាពសម្រាប់ការផ្ទេរកីឡាកររូបនេះបាន ។

យ៉ាងណាមិញក្រុម Monaco អាចរកគ្រាប់បាល់បានត្រឹមតែ 16 គ្រាប់ប៉ុណ្ណោះនៅក្នុងលីគនៅរដូវកាលនេះ ហើយខ្សែប្រយុទ្ធដ៏គួរឱ្យទុកចិត្តមួយរូបនេះអាចនឹងជួយឱ្យពួកគេគេចចេញពីតំបន់កាត់ចោលបាន ។

លើសពីនេះការប្រកួតបន្ទាប់ទៀតរបស់ Monaco គឺត្រូវប្រឈមមុខនឹងក្រុម Marseille នៅថ្ងៃអាទិត្យនេះ ហើយនឹងបន្តជួបក្រុម OGC Nice នៅប្រកួតបន្ទាប់ ៕

ប្រភព: Metro 

 

 

មតិយោបល់