បិទ​ជុំ​ទី ១ តួ​លេខ​អ្នក​គាំទ្រ​ជំនួប​កម្ពុជា-ហុងកុង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ២ ប្រចាំ​អាស៊ាន

ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ជុំ​ទី ១ FIFA World Cup Qualifiersសម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន ​បាន​បញ្ចប់​ទៅ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ជាមួយ​លទ្ធផល​នៃ​គូ​ខ្លះ​បាន​ត្រឹម​ស្មើ​និង​ខ្លះ​ទៀត​ស្ពាយ​ជ័យជម្នះ​ត្រលប់​ទៅ​វិញ។

បង្វែរ​ដល់​តួ​លេខ​ផ្លូវការ​របស់​អ្នក​ចូលរួម​ទស្សនា​នៅ​ឯ​កីឡដ្ឋាន បើ​យោង​តាម​ប្រភព​ AFC ​បាន​ចុះ​ផ្សាយ​ពី​ការ​ចាត់​ចំណាត់ថ្នាក់ ក្នុង​នោះ​ជំនួប​កម្ពុជា​ទល់​ហុងកុង​ប្រព្រឹត្តិ​ទៅ​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​បាន​ឈរ​លេខ ២ ក្នុង​ចំណោម​ប្រកួត​ទាំង ៦ គូ។

CamboTrends សុំ​ធ្វើ​ការ​លម្អិត​ដូច​ខាង​ក្រោម៖

  • ឥណ្ឌូណេស៊ី – ម៉ាឡេស៊ី: ៥៤ ៦៥៩ នាក់
  • កម្ពុជា – ហុងកុង: ៤៥ ៥០០ នាក់
  • ថៃ – វៀតណាម: ១៩ ០១១ នាក់
  • សិង្ហបុរី – យេមែន: ៧ ០១៨ នាក់
  • ម៉ុងហ្គោលី – មីយ៉ាន់ម៉ា: ៣ ២២១ នាក់
  • ហ្វីលីពីន – ស៊ីរី: ២ ៦៤៥ នាក់

ប្រភព៖ AFC