បិសាចក្រហម Manchester United សម្រេចចុចឈ្មោះតារាឆ្នើមក្រុមមេឃខៀវជារ៉ាដាសំខាន់របស់ខ្លួន

បើយោងទៅតាមរបាយការណ៍ដែលទទួលបានចុងក្រោយគេពីគេហទំព័រ Metro បានបញ្ជាក់ប្រាប់ក្រុមបិសាចក្រហម Manchester United បានចាប់ចិត្តចាប់អារម្មណ៍ទៅលើកីឡាកររបស់ Manchester City មួយរូប ហើយបានសម្រេចចិត្តចុចឈ្មោះរូបគេជាគោលដៅសំខាន់បំផុតនៅក្នុងបញ្ជីឈ្មោះកីឡាករដែលត្រូវទិញយកពេលទីផ្សារដោះដូរនារដូវក្ដៅចាប់ផ្ដើមបើកទ្វារ។

Ole Gunnar Solskjaer
Raheem Sterling

កីឡាករដែលធ្វើឲ្យក្រុមមានត្រកូលដូចគ្នាទៅនឹងក្លឹបអាណាព្យាបាលនោះគឺ Raheem Sterling ដែលរកបាន ១១ គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ២៤ ប្រកួតមុនពេល​ក្របខណ្ឌ Premier League ធ្វើការផ្អាកបណ្ដោះអាសន្ន។

Raheem Sterling

ទន្ទឹមនឺងនោះផងដែរ មិនមែនមានតែបិសាចក្រហម​ Manchester United តែមួយក្រុមទេដែលចង់បានរូបគេទៅលេង សូម្បីតែក្រុមយក្សអេស៉្បាញ Real Madrid ក៏មានចំណាប់អារម្មណ៍ទៅលើរូបគេថែមទៀតផង។

Raheem Sterling

គួរបញ្ជាក់ដែរថា តាមរបាយការណ៍ដែលទទួលបានកន្លងមកបានបង្ហាញថា ខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេសហាក់មានទំនោរចិត្តទៅលេងនៅកីឡដ្ឋាន Bernabeu ជាជាងទៅលេងនៅ Old Trafford ប្រសិនបើរូបគេពិតជាចាកចេញពីក្រុមមេឃខៀវ Manchester City ពិតប្រាកដមែន៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ ​ខែ​មិថុនា គឺ​ជា​ខែ​ចុងក្រោយ​ហើយ សម្រាប់​កីឡាករ​ ១០ រូប​នេះ​នៅ​ក្លឹប​របស់​ពួក​គេ

នៅក្នុងខែមិថុនានេះ អាចចាត់ទុកបានថាជាពេលកំណត់អនាគតរបស់តារាបាល់ទាត់មួយចំនួនថា តើនឹងនៅបន្តនិស្ស័យជាមួយក្លឹបចាស់ ឬក៏ផ្លាស់ទៅលេងទ្រនំថ្មី? ជាក់ស្ដែងសម្រាប់ខែនេះ គឺជាពេលវេលាចុងក្រោយរបស់កីឡាករល្បីឈ្មោះ ១០ រូបដែលនឹងត្រូវចំណាយពេលជាមួយនឹងក្លឹបរបស់ពួកគេ ពោលគឺនៅខែបន្ទាប់ពួកគេ នឹងមានសិទ្ធចាកចេញពីក្រុមទៅលេងនៅក្លឹបថ្មីដោយមិនមានតម្លៃខ្លួន។

Zlatan Ibrahimovic
Edinson Cavani

បើចង់ដឹងកាន់តែច្បាស់ថា ១០ រូបនោះជានរណា សូមក្រឡេកទៅមើលបញ្ជីឈ្មោះដែលទទួលបានមកពីគេហទំព័រ Soccerladuma នៅខាងក្រោមទាំងអស់គ្នា៖

  1. Zlatan Ibrahimovic (AC Milan)
  2. Willian (Chelsea)
  3. Edinson Cavani (PSG)
  4. David Silva (Manchester City)
  5. Pedro (Chelsea)
  6. Thiago Silva (PSG)
  7. David Luiz (Arsenal)
  8. Dries Mertens (Napoli)
  9. Thomas Meunier (PSG)
  10. Happy Jele (Orlando Pirates)
Happy Jele

ខាងលើនេះគឺជាបញ្ជីឈ្មោះកីឡាករ ១០ រូបដែលត្រូវផុតកុងត្រារបស់ពួកគេជាមួយនឹងក្លឹបក្នុងខែមិថុនា។ តើអ្នកទាំងអស់គ្នាគិតថា ពួកគេនឹងប្ដូរទៅលេងនៅក្លឹបថ្មីមួយណាបន្ទាប់? ចាំប្រាប់ Admin នៅក្នុង​ Comment ផង!

ប្រភព: soccerladuma