បិសាច​ស្ល​ឈាម​មិន​ស្ទើរ! Barcelona ដាក់​សុទ្ធ​តែ​ជើង​ឆ្នើម​ស្វាគមន៍​ United នៅ​រាត្រី​នេះ

ការ​ប្រកួត​រវាង​ក្លឹប Barcelonaនិង Man Utd ​នឹង​សម្រេច​ធ្វើ​ឡើង​នា​រាត្រី​នេះ​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ដើម្បី​សម្រេច​រក​អ្នក​ឈ្នះ​ឆ្ពោះ​ទៅ​វគ្គ​ ៤ ក្រុម​ចុង​ក្រោយ។ ប៉ុន្មាន​ម៉ោង​មុន​នេះ​យើង​បាន​បង្ហាញ​ពី​បញ្ជី​កីឡាករ​របស់​បិសាច​ក្រហម​ដែល​ត្រូវ​ហោះ​ទៅ​ទឹក​ដី Camp Nou ម្តង​រួច​មក​ហើយ ដោយ​ឡែក​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​ក៏​សុទ្ធ​តែ​បាន​ដាក់​ពេញ​ជើង​ដូច​គ្នា។

 

ក្នុង​នោះ Barcelona ​ហាក់​ត្រៀម​សម្រុក​ខ្លាំង ដោយ​ប្រមែប្រមូល​សុទ្ធ​តែ​កីឡាករ​សំខាន់ៗ​ពេញ​ជើង​ល្អ​ទាំង​នៅ​តំបន់​ការពារ បម្រើ និង​ប្រយុទ្ធ​ដែល​ល្មម​ឲ្យ​បិសាច​ក្រហម​ព្រឺ​រោម​មិន​ស្ទើរ​ទេ​នៅ​យប់​នេះ។

បញ្ជី​កីឡាករ ១៨ រូប​របស់ Barcelona ត្រៀម​តតាំង United មាន​ដូច​ខាង​ក្រោម៖

Ter Stegen, N.Semedo, Pique, I.Rakitic, Sergio Busquet, Coutinho, Arthur, Suarez, Messi, O.Dembele, Cillessen, Malcom, Lenglet, Jordi Alba, S.Roberto, Vidal, Umtiti, Alena

បញ្ជាក់​ថា​កាល​ពី​ជើង​ទី ១ ក្រុម​អ្នក​មាន​បុណ្យ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ១-០ បន្ទាប់​ពី​កើត​បាល់ Own-Goal ដោយ​សារ​ការ​ភ្លាត់ស្នៀត​របស់​ខ្សែ​ការពារ Luke Shaw។

ប្រភព: ​​​Twitter

មតិយោបល់