បីក្លឹបនៅអ៊ីតាលី ព្រួតដៃគ្នាបិទផ្លូវ Juventus ក្នុងការចុះហត្ថលេខា ខ្សែប្រយុទ្ធមួយរូប

ក្លឹប Inter Milan, Napoli និង Roma ត្រូវបានគេរាយការណ៍ថា បានចងសម្ព័ន្ធមេត្រី បង្កើតច្បាប់ “Anti-Juventus” ដែលប្រើដើម្បីបញ្ឈប់ក្លឹប Juventus ក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Mauro Icardi។

បើតាមការរាយការណ៍របស់កាសែតអ៊ីតាលី Corriere dello Sport ក្លឹបទាំងបីខាងលើនេះ បានរួបរួមគ្នា ដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ ហើយធ្វើយ៉ាងណា ដើម្បីធានាថា Juve មិនអាចនាំយក Icardi ទៅចូលរួមឡើយ។

ហើយកាសែតខាងលើនេះ បានទំលាយថាក្លឹបទាំងបីបានចចារដោះដូរខ្សែប្រយុទ្ធគ្នា ដោយតារាឆ្នើមអាហ្សង់ទីន នឹងចូលរួមជាមួយ Napoli, Arkadiusz Milik ត្រូវផ្ទេរទៅ Roma ខណៈដែល Inter ត្រូវចុះហត្ថលេខាជាមួយ Edin Dzeko។

គួររំលឹកថា គ្រូបង្វឹកថ្មីរបស់ Inter លោក Antonio Conte ធ្លាប់បានបញ្ជាក់ថា Icardi មិនស្ថិតនៅក្នុងជម្រើសរបស់ក្រុមដែលលោកដឹកនាំឡើយ ហើយ កីឡាករវ័យ២៦ឆ្នាំរូបនេះ ត្រូវត្រៀមខ្លួនសំរាប់ការចាកចេញទៅរកទ្រនំថ្មី៕

ប្រភព៖ Football Italia