បូក​ដក​ចុះ​ឡើង ៤ ក្រុម​នេះ​គត់​មិន​ទាន់​ស្គាល់​ពាក្យ​ថា ‘ចាញ់’ នៅ​វគ្គ​ជម្រុះ Euro ២០២០

មក​ទល់​ពេល​នេះ​ការ​ប្រកួត​វគ្គ​ជម្រុះ Euro ២០២០ បាន​បញ្ចប់​ជុំ​ទី ៦ ជា​ផ្លូវការ​ហើយ ដោយ​លទ្ធផល​ចាញ់​ឈ្នះ​បាន​បង្ហាញ​ឲ្យ​ប្រិយមិត្ត​អ្នក​គាំទ្រ​បាន​ដឹង​ជា​បណ្តើរៗ។ រឿងរ៉ាវ​អស្ចារ្យ​និង​ក្តៅ​គគុក​បំផុត​គឺ​ព័រទុយហ្គាល់​ដែល​បាន​យក​ឈ្នះ​លើ​លីទុយអានី​នៅ​លទ្ធផល ៥-១ មិន​ខុស​ពី​បារាំង​លុត​អង់ដូរ៉ា ៣-០។

ប៉ុន្តែ​ក្នុង​ចំណោម​បណ្តា​ក្រុម​ទាំង​អស់ គឺ​មាន​តែ​ ៤ ក្រុម​គត់​ដែល​មាន​ស្ថិត​ឈ្នះ ១០០ ភាគរយ ពោល​មិន​ទាន់​ស្គាល់​ពាក្យ​ថា ‘ចាញ់’ នៅ​វគ្គ​ជម្រុះ​ប៉ុន្មាន​ជុំ​កន្លង​ទៅ​នេះ។ ក្នុង​នោះ​មាន​ដូច​ជា​អង់គ្លេស, បែលហ្សិក, អេស្ប៉ាញ និង​អ៊ីតាលី៕ ប្រភព៖ AF