បើក​ផ្លូវ Willian បន្ថែម​មួយ​គ្រាប់ ជួយ​ឲ្យ Hazard តាម​ស្មើ Messi លើ​ស្ថិតិពិសេសមួយ

កីឡាករ​សញ្ជាតិ​បែលហ្សិក​គឺ​ជា​អ្នក​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម Willian ស៊ុត​មួយ​គ្រាប់​យក​ឈ្នះ​លើ Newcastle បាន​បី​ពិន្ទុ​កាល​ពី​ប្រកួត​រាត្រី​ថ្ងៃ​សោរ៍​កន្លង​ទៅ។ ការ​បញ្ជូន​បាល់​ដ៏​ល្អ​នេះ​ដែរ ក៏​ជំរុញ​ឲ្យ Eden Hazard បាន​ឡើង​ទៅ​តាម​ស្មើ Lionel Messi ជា​កីឡាករ​ដែល​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​ខាង​រក​គ្រាប់​បាល់។

កីឡាករ​ដែល​ជួយ​ឲ្យ​បែលហ្សិក​បាន​លេខ ៣ នៅ World Cup បច្ចុប្បន្ន​មាន​គ្រាប់​បាល់​ចំនួន ១០ លើក​និង Assist ១០ លើក ខណៈ Messi ​ស៊ុត​បញ្ចូល​ទី​បាន ១៦ គ្រាប់​និង Assist ១០ លើក ពោល​គឺ​ពួក​លោក​ជា​កីឡាករ​តែ​ពីរ​រូប​គត់​នៅ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ដែល​មាន​តួ​លេខ ២ ខ្ទង់​នៃ​ចំនួន​គ្រាប់​បាល់​និង Asisst នា​ពេល​បច្ចុប្បន្ន​នេះ។

បញ្ជាក់​ថា​ Hazard បាន​ជាប់​នាម​ជា​បុរស​មិន​អាត្មានិយម ពោល​គឺ​សឹង​គ្រប់​រដូវ​កាល​រូប​គេ​ធ្វើ​ការ​បញ្ជូន​បាល់ Assist បាន​ច្រើន ដោយ​បើក​រដូវ​កាល​ដំបូង​នៅ Chelsea រដូវ​កាល ២០១២-១៣ គឺ​លោក​ធ្វើ​បាន​ដល់​ទៅ ១១ លើក ខណៈ​ការ​ស៊ុត​បាល់​បាន​ច្រើន​បំផុត​ត្រឹម ១៩ លើក​តែ​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល ២០១៤-១៥។

ប្រភព:Goal