“បើ​ខ្ញុំ​ជា​ប្រធាន​ក្លឹប Barca នឹង​ព្យាយាម​តាម​យក​កីឡាករ​ល្អ​លំដាប់​ទី ២ បន្ទាប់​ពី Messi រូប​នេះ” – Rosell

កាលពីពេលថ្មីៗកន្លងទៅនេះ លោក​ Sandro Rosell ដែលត្រូវជាអតីតប្រធានក្លឹប​ FC Barcelona បានទម្លាយរឿងក្នុងចិត្តប្រាប់ទៅកាន់បណ្ដាញអ្នកសារព័ត៌មានថា ប្រសិនបើលោកនៅកាន់កាប់ក្លឹប Barca ម៉្លេះលោកនឹងព្យាយាមតាមយកកីឡាករមួយរូបដែលល្អដាច់គេបំផុត បន្ទាប់ពី​ Lionel Messi ហើយម្នាក់នោះគឺគ្មាននរណាក្រៅពី Neymar ដែលជាអតីតមិត្តរួមក្រុមរបស់ M10 ឡើយ។

Sandro Rosell
Neymar

លោក Rosell បានប្រាប់សារព័ត៌មាន COPE និង​ Radio Marca ថា៖ “ ប្រសិនបើខ្ញុំជាប្រធានក្លឹប Barca ដូចមុន ខ្ញុំនឹងព្យាយាមតាមយក​ Neymar មកវិញឲ្យបាន ព្រោះកីឡាករល្អដាច់គេក្នុងលោកបន្ទាប់ពី​ Messi គឺ Neymar តែម្ដង”។

Lautaro Martinez

លើសពីនេះ លោកក៏បានបញ្ចេញមតិយោបល់ខ្លះទាក់ទងទៅនឹងរឿងរ៉ាវរវាងអតីតក្លឹបជាមួយនឹងខ្សែប្រយុទ្ធវ័យក្មេង Lautaro Martinez ផងដែរ ដោយលោកបានមានប្រសាសន៍ថា៖ “ខ្ញុំគិតថា មិនគួរចាយលុយ ១១១ លានអឺរ៉ូដើម្បីទិញ Lautaro ឡើយ តែគួរប្ដូរជាកីឡាករ ២ រូបវិញ”៕

ប្រភព: GOAL

អានអត្ថបទបន្ទាប់៖ Juventus និង Chelsea កាន់តែខិតជិតបញ្ចប់ការផ្លាស់ប្តូរ សម្រាប់តារាឆ្នើមម្នាក់ នៅរដូវក្តៅខាងមុខ

កីឡាករ Emerson Palmieri អាចនឹងចាកចេញពីក្របខ័ណ្ឌ Premier League ដើម្បីចូលរួមជាមួយលោក Maurizio Sarri នៅឯក្លឹប Juventus ខណ:កិច្ចព្រមព្រៀងមួយ កំពុងខិតជិតបញ្ចប់ ជាមួយតម្លៃខ្លួន ២៥ លានអឺរ៉ូ ។

Emerson Palmieri

គួរបញ្ជាក់ផងដែរថាក្រុមសេះបង្គង់ Juventus កំពុងស្វែងរកខ្សែការពារ សម្រាប់មកពង្រឹងក្រុមរបស់ពួកគេ នៅរដូវក្តៅខាងមុខនេះ ខណ:ខ្សែការពារសញ្ជាតិអុីតាលីរូបនេះ អាចជាជម្រើសដ៏សក្តិសមមួយ សម្រាប់ក្រុមរបស់គ្រូបង្វឹកលោក  Sarri នៅរដូវកាលក្រោយ ។

Emerson Palmieri

ហើយយ៉ាងណាមិញបើយោងតាមរបាយការណ៍ពី ‘Tuttosport’  បានឲ្យដឹងថាក្រុម Juventus កំពុងខិតជិតបញ្ចប់ការចុះហត្ថលេខាជាមួយ Emerson ខណ:ក្រុមតោខៀវ Chelsea នឹងស្នើសុំតម្លៃខ្លួនប្រមាណ ២៥ លានអឺរ៉ូ សម្រាប់តារាឆ្នើមរបស់ពួកគេរូបនេះ ។

Emerson Palmieri

រំលឹកផងដែរថា  Emerson បានផ្លាស់ប្តូរមកកាន់ទឹកដី Old Trafford ពីក្រុម AS Roma នៅក្នុងឆ្នាំ ២០១៨ ដោយអាចបង្ហាញខ្លួនបាន ២៩ ប្រកួតហើយ គិតមកទល់ពេលនេះ ៕

ប្រភព: Besoccer