បើ​ចង់​ដេញ Solskjaer ចេញ​ពេល​នេះ តើ Man Utd ត្រូវ​ចាយ​លុយ​ប៉ុន្មាន? (ប្រហែល​ជំនាន់ Myoes)

ត្បិត​យក​ឈ្នះ FA Cup កាល​ពី​យប់មិញ​អាច​ឆ្លង​ទៅ​កាន់​ជុំ​បន្ទាប់ ប៉ុន្តែ​ភាព​ក្តៅ​គគុក​នៃ​តំណែង​របស់​លោក Ole Gunnar Solskjaer ក៏​មិន​ទាន់​ជា​ស្ងប់ស្ងាត់​នោ​ដែរ។ ក្រឡេក​ទៅ​មើល​នៅ Premier League បច្ចុប្បន្ន​ចំណាត់ថ្នាក់​របស់​បិសាច​ក្រហម​ឈរ​នៅ​លេខ ៥ មាន​គម្លាត​ពិន្ទុ ៥ ពិន្ទុ​ធៀប​នឹង Top 4 ខណៈ​ចាញ់​ដាច់​ឆ្ងាយ​បើ​ធៀប​ Leicester,City ឬ Liverpool។

Man Utd

Ole Gunnar Solskjaer

តាម​ប្រភព​សារព័ត៌មាន Daily Star បាន​ចុះ​ផ្សាយ​ថា​ប្រសិន​ណា​ក្លឹប​ម្ចាស់​ដី Old Trafford ចង់​ដក​តំណែង​របស់​ Ole មុន​ផុត​កុងត្រា​នោះ​ក្លឹប​នឹង​ត្រូវ​ចាយ​វាយ​លើ​ការ​ទូទាត់​ប្រមាណ ៥ លាន​ផោន ពោល​ជា​ទំហំ​សាច់​ប្រាក់​ប្រហែល​នឹង​ខ្ទង់​ចំណាយ​ជំនាន់ David Moyes អ៊ីចឹង​ដែរ។

Ole Gunnar Solskjaer

ប្រភព​ដដែល​បាន​បន្ត​ថា​បើ​កាល​ជំនាន់ Jose Mourinho ក្លឹប​ត្រូវ​ចាយ​ដល់​ទៅ ២០ លនា​ផោន​ឯ​ណោះ និង Louis van Gaal ត្រូវ​ចាយ ៨.៥ លាន​ផោន៕ ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖ មិនមែន Immobile តែ​កីឡាករ​រូប​នេះ​ទេ​អាច​ស៊ុត​ចូល​ទាំង ៤ ពាន​រង្វាន់​ធំៗ​រដូវ​កាល ២០១៩/២០

ត្បិត Immobile របស់ Lazio ជា Top Scorer កំពូល​នៅ Serie A នា​ពេល​បច្ចុប្បន្ន និង​ធ្លាប់​ជួយ​ឲ្យ​ក្រុម​ឈ្នះ Super Cup របស់​អ៊ីតាលី​ក្រោយ​បំបាក់ Juventus នា​ពេល​កន្លង​ទៅ ប៉ុន្តែ​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ក្នុង​ ៤ ពាន​រង្វាន់​ធំៗ​មិន​បាន​ធ្លាក់​ទៅ​លើ​ឈ្មោះ​របស់​គេ​ឡើយ។

Paulo Dybala

Immobile

ទាំង​នៅ Serie A, Champions League, Coppa Italia និង Italian Supercup គឺ​មាន​តែ Paulo Dybala ម្នាក់​គត់​ដែល​អាច​បំប៉ោង​សំណាញ់​ទី​គ្រប់​ការ​ប្រកួត​បាន​នា​រដូវ​កាល ២០១៩/២០ នេះ។

Paulo Dybala

កាល​ពី​យប់​មិញ​នៅ Coppa Italia កីឡាករ​អាហ្សង់ទីន​បំប៉ោង​ទី​បាន​ពីរ​គ្រាប់​ម្នាក់​ឯង ពេល​អវត្តមាន Cristiano Ronaldo។ ស្រប​ពេល​នៅ UCL គឺ Dybala ជា​អ្នក​សម្រេច​បាល់​មួយ​គ្រាប់​ឲ្យ Juventus យក​ឈ្នះ At Madrid នៅ​ជើង​ទី ២ ក្នុង​វគ្គ​ចែក​ពូល៕

ប្រភព៖ AF