បើ​ឈ្នះ Shrewsbury ក្លឹប​ហង្ស​ Liverpool នឹង​ចាប់​ឲ្យ​ជួប​ក្រុម​ខ្លាំង​ Top 4 នៅ​អង់គ្លេស

ការ​ប្រកួត​រវាង Liverpool និង Shrewsbury នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ វេលា​ម៉ោង ០២:៤៥ នាទី​យប់ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

Shrewsbury-Liverpool

Chelsea

យ៉ាងណាមិញ​ការ​ប្រកួត​នោះ​ដែរ​ក៏​នឹង​សម្រេច​លទ្ធផល​ក្រុម​ដែល​ត្រូវ​ធ្លាក់​ឬ​ឡើង ទៅ​កាន់​វគ្គ​បន្ទាប់ FA Cup ជុំ​ទី ៥។ នៅ​កៅអី​គូ​ប្រជែង​សម្រាប់​ក្រុម​ទាំង​ពីរ​គឺ​មាន Chelsea នៅ​ទី​នោះ​រួច​ជា​ស្រេច​ហើយ ពោល​រវាង Liverpool និង Shrewsburry បើ​ក្រុម​ណា​ឈ្នះ នឹង​ត្រូវ​ឡើង​មក​ជួប Chelsea នៅ​ FA Cup វគ្គ​បន្ទាប់។

Shrewsbury-Liverpool

បែប​នេះ​មាន​ន័យ​ថា​ប្រសិន​ Liverpool ឈ្នះ នោះ​យើង​នឹង​បាន​ទស្សនា​នៅ​គូ​មរណៈ​រវាង Liverpool & Chelsea នៅ​ជុំ​បន្ទាប់។ ប៉ុន្តែ​លទ្ធផល​ក៏​មិន​អាច​សន្មត​បាន​នោះ​ដែរ ព្រោះ​តាម​អ្នកចាត់ការ​លោក Jurgen Klopp បាន​លើក​ឡើង​គឺ​នឹង​មិន​ដាក់​ឈុត​ធំ​ឲ្យ​ចូល​លេង​ប្រកួត​ពាក់​កណ្តាល​សប្តាហ៍​ក្រោយ​ឡើយ៕

ប្រភព៖ Sportskeeda

អានអត្ថបទបន្ទាប់៖ Klopp បញ្ជាក់ពីកីឡាករដែល ត្រូវចូលរួមប្រកួតសារឡើងវិញទល់នឹង Shrewsbury នៅ FA Cup

លោក Jurgen Klopp បានទំលាយថា កីឡាករក្មេងៗរបស់ Liverpool នឹងបន្ដលេងនៅក្នុងការប្រកួត FA Cup ជុំទី៤សារឡើងវិញជាមួយនឹងក្រុម Shrewsbury។

ក្រុមហង្សក្រហម បានត្រឹមបញ្ចប់លទ្ធផល 2-2 ទល់នឹងក្រុមមកពី League One កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ដែលមានន័យថា ពួកគេនឹងត្រូវប្រកួតគ្នាសាជាថ្មី ក្នុងជំនួបកាត់សេចក្ដីនៅទឹកដី Anfield នាថ្ងៃទី ៤ ខែកុម្ភៈខាងមុខនេះ។

វាកៀកនឹងដល់ថ្ងៃឈប់សំរាករដូវរងារ ដោយលោក Klopp បានអះអាងថា រាល់កីឡាករឈុតធំទាំងអស់ នឹងទទួលបានឱកាសសំរាក។

ដូច្នេះមានន័យថា កីឡាករវ័យក្មេងរបស់ Liverpool នឹងចូលរួមប្រកួតសារឡើងវិញជាថ្មី។

នៅពេលត្រូវបានសួរថាតើ លោកមានគំរោងចៀសវាងការប្រកួតសារឡើងវិញដែរឬយ៉ាងណា លោក Klopp បានថ្លែងប្រាប់ talkSPORT ថា៖ “មួយរយភាគរយ! ដូច្នេះស្ថានភាពគឺតាមអ្វីដែលយើងនិយាយ ខ្ញុំទទួលបានសំបុត្រមួយកាលពីខែមេសាពី Premier League ដែលថាពួកគេបានស្នើឲ្យយើងគោរព ការសំរាករដូវរងារ ហើយមិនមានការរៀបចំការប្រកួតមិត្តភាពអន្ដរជាតិ ឬ ការប្រកួតណាមួយ ដូច្នេះយើងធ្វើបែបនេះ។”

ប្រភព៖ talkSPORT