បើ​នៅ​តែ​បែប​ហ្នឹង កំណត់​ត្រា​អន់​បំផុត​ ៣០ ឆ្នាំ​មុន Ole ត្រៀម​តែ​ស្នង​ឲ្យ Man Utd ទៅ

Man Utd លេង​ទាំង​រដាក់រដុប​ប៊ិះ​តែ​នឹង​ចាញ់ Sheffield United កាល​ពី​យប់​មិញ ដោយ​ក្រុម​ម្ចាស់​ផ្ទះ​បាន​នាំ​មុខ ២ គ្រាប់​មុន ហើយ​ឱកាស​ស៊ុត​ចំ​គោលដៅ​ក៏ United ធ្វើ​បាន​តិច​ជាង​ផង​ដែរ។

Sheffield United Vs Man Utd

Sheffield United Vs Man Utd

បច្ចុប្បន្ន Man Utd ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៩ មាន​ត្រឹម ១៧ ពិន្ទុ ហើយ​មក​ទល់​ប្រកួត​ទី ១៣ គឺ​យើង​អាច​រាប់​ថា​ដើរ​មក​ដល់ ១ ភាគ ៣ ​នៃ​រដូវ​កាល​ហើយ។ ប្រសិន​ណា​ស្ថិតិ​នៃ​ការ​លេង​នៅ​តែ​រដាក់រដុប​បែប​នេះ នោះ​កំណត់ត្រា​ខកខាន​មាន​កាល​ពី​ ៣០ ឆ្នាំ​មុន Ole ទំនង​ជា​នឹង​ត្រូវ​ស្នង​សារ​ជា​ថ្មី។

Ole Gunnar Solskjaer

កំណត់ត្រា​បរាជ័យ​កាល​ពី​រដូវ​កាល ១៩៨៩/៩០ គឺ United យក​បាន​ត្រឹម ៤៨ ពិន្ទុ​នៅ ៣៨ ប្រកួត​បិទ​រដូវ​កាល។ បែប​នេះ​ហើយ​ប្រសិន United ​មិន​អាច​ស្វែងរក​ជ័យជម្នះ​នៅ​ប្រកួត​បន្តបន្ទាប់​ជាប់​គ្នា​នោះ​ទេ នោះ​កម្រិត​ពិន្ទុ​ក្រោម ៥០ ក៏​នឹង​ផ្ទុះ​សារ​ជា​ថ្មី ហើយ​ចំណាត់ថ្នាក់​ក្នុង​តារាង​ក៏​មិន​អាច​នឹង​ឈរ​នៅ Top 4 បាន​ដែរ៕ ប្រភព៖ FoxSportAsia

អានអត្ថបទបន្ទា់ប៖ ផ្តុំ​ជម្រើស ១១ រូប​ល្អ​បំផុត​រវាង R.Madrid-PSG មុន​ត្រូវ​ប៉ះ​គ្នា​ថ្ងៃ​ពុធ​នៅ UCL

ការ​ប្រកួត​ជុំ​ទី ៥ នៅ​ពាន​រង្វាន់ UEFA Champions League វគ្គ​ជម្រុះ​ក្នុង​ពូល នឹង​ឈាន​ចូល​មក​ដល់​សារ​ជា​ថ្មី​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​ចុង​ខែ​វិច្ឆិកា​នេះ។ ក្លឹប​បារាំង​ PSG ដែល​កំពុង​នាំ​មុខ​នៅ​ពូល A ​ត្រូវ​វិល​មក​ជួប​ក្រុម​ខ្លាំង Real Madrid ​នៅ​ឯ​កីឡដ្ឋាន Santiago Bernabeu។

Keylor Navas

Kylian Mbappe

កាល​ពី​ជើង​ទី ១ ក្លឹប PSG ​បាន​យក​ឈ្នះ ៣-០ ទៅ​លើ​ក្រុម​ខ្លាំង​អេស្ប៉ាញ ខណៈ​ប្រកួត​ក្រៅ​ទឹក​ដី​ដែល​ PSG យក​ឈ្នះ​ចុង​ក្រោយ​បង្អស់​នៅ​ពាន​រង្វាន់​អឺរ៉ុប​គឺ​ក្នុង​ឆ្នាំ ១៩៩៤។ អ៊ីចឹង​យើង​នឹង​រង់ចាំ​មើល​ថា​តើ​កំណត់ត្រា​ខកខាន​កើត​មាន​ជិត ៣០ ឆ្នាំ​នឹង​ផ្ទុះ​សារ​ជា​ថ្មី​ឬ​យ៉ាង​ណា?

ខាង​ក្រោម​យើង​បង្ហាញ​ពី​ការ​ផ្តុំ​ជម្រើស ១១ រូប​ល្អ​បំផុត​រវាង​ក្លឹប​ទាំង​ពីរ​បញ្ចូល​គ្នា៖
អ្នកចាំទី: Navas
ខ្សែ​ការពារ: Varane, Silva, Ramos
ខ្សែ​បម្រើ: Di Maria, Verratti, Modric, Hazard
ខ្សែ​ប្រយុទ្ធ: Mbappe, Benzema, Neymar

ប្រភព៖ Sportsmole