បើ Mourinho មក​ដឹកនាំ R.Madrid លោក​នឹង​ទិញ​អ្នក​ថ្មី ៤ រូប​ដោយ​រៀប​ទម្រង់​លេង​បែប​នេះ

ស្ថានភាព​របស់​ក្លឹប Real Madrid នៅ​មិន​ទាន់​ប្រាកដប្រជា​នៅ​ឡើយ ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​បណ្តោះ​អាសន្ន​លោក Santiago Solari បន្ទាប់​ពី​ភាព​បរាជ័យ​នៅ​តែ​បន្ត​កើត​មាន មិន​ទាន់​ឈរ​ដល់​ចំណុច​ដ៏​គាប់​ប្រសើរ​មួយ​នៅ​ឡើយ។ មាន​ការ​លើក​ឡើង​ថា​លោក Florentino Perez អាច​នឹង​ត្រូវ​ស្វែងរក​នរណា​ម្នាក់​មក​ចាត់តាំង​ជា​អ្នកចាត់ការ​ពេញ​សិទ្ធ​នៅ​ក្រុម​អធិរាជ​ស​នា​បញ្ចប់​រដូវ​កាល។

ក្នុង​នោះ​លោក Jose Mourinho ធ្លាប់​ជា​អតីត​គ្រូ​បង្វឹក​នៅ Bernabeu ក៏​ធ្លាប់​បាន​កីឡាករ​មួយ​ចំនួន​បង្ហើប​ថា​ពេញ​ចិត្ត​នឹង​ការ​វិល​ត្រលប់​របស់​លោក ពោល​គឺ​គ្មាន​មតិ​ប្រតិកម្ម​អ្វី​ខ្លាំង​នោះ​ទេ។ យោង​តាម TalkSport បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​បើ​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​វិល​មក​ទ្រនំ​ចាស់ នោះ​លោក​នឹង​ទិញ​ចូល​អ្នក​ថ្មី​ ៤ រូប​រួម​មាន Hazard, Eriksen,Koulibaly និង Militao។


ជម្រើស ១១ រូប​ដែល​លោក​ចង់​ប្រើប្រាស់​គឺ​ដាក់​ប្រយុទ្ធ​បី​នៅ​ខាង​លើ​រួម​មាន Hazard, Bale, Brahim Diaz ខណៈ​តំបន់​បម្រើ​នឹង​ដាក់ Kroos, Casemiro, Eriksen ចំណែក​ឯ​ខ្សែ​ការពារ​ក្រោម​ដាក់ Marcelo, Varane, Koulibaly និង Militao ហើយ​អ្នកចាំទី​ប្រើប្រាស់​ Courtois ដូច​សព្វថ្ងៃ។

ប្រភព: TalkSport