បើ United បិទ​ផ្លូវ… Zidane ​នឹង​ទៅ​ដឹកនាំ​ក្លឹប​យក្ស​កំពុង​ធ្លាក់​កូដ​មួយ​នៅ Premier League

ប្រសិន​ណា Man Utd ព្រម​ទទួល​យក​លោក Ole Gunnar Solskjaer ឡើង​ជា​អ្នកចាត់ការ​ពេញ​សិទ្ធ​នា​បញ្ចប់​រដូវ​កាល នោះ​សម្រាប់ Zinedine Zidane ដែល​កំពុង​ទំនេរ​ជើង​ចោល​អាច​នឹង​ត្រូវ​ទៅ​នឹង​ដឹកនាំ​ក្លឹប​យក្ស​មួយ​ផ្សេង​ទៀត។ នេះ​បើ​តាម​របាយការណ៍​ពី TheSun បាន​ចុះ​ផ្សាយ។

 

នោះ​គឺ Chelsea ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Maurizio Sarri ដែល​ទើប​ទទួល​បរាជ័យ​យ៉ាង​ធ្ងន់ករ​ដល់​ទៅ ៦-០ ទល់​នឹង Man City កាល​ពី​ថ្ងៃ​មុន ក៏​ដូច​ជា​របូត​គ្រាប់​បាល់​ដល់​ទៅ ៤ គ្រាប់​ពេល​ប៉ះ Bournemouth។ បច្ចុប្បន្ន​ខ្ទាត​មក​ដល់​លេខ ៦ ជួស​តំណែង​ចាស់​របស់​បិសាច​ក្រហម។

Zidane ដែល​ដឹកនាំ​ឲ្យ​ស្តេច​ស​ឈ្នះ​ពាន ៣ រដូវ​កាល​ជាប់​គ្នា ក៏​រំពឹង​ជា​មធ្យោបាយ​មួយ​ដែល​អាច​ទាក់​ចិត្ត​ឲ្យ Eden Hazard ដែល​គ្រោង​ផុត​កុងត្រា នឹង​បន្ត​កិច្ច​ព្រមព្រៀង​ថ្មី ជា​ជាង​ការ​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លឹប​នៅ​ប្រទេស​អេស្ប៉ាញ។

បញ្ជាក់​ថា​ Sarri ជោគជ័យ​ខ្លាំង​បំផុត​តែ​កាល​ពី​ដឹកនាំ​ដំបូង ដោយ ១២ ប្រកួត​មិន​ស្គាល់​ពាក្យ​ថា​ចាញ់ កើប​ឈ្មោះ​ល្បីល្បាញ​បាន​មួយ​ប្រ៉ាវ​បន្ទាប់​ពី​លោក Antonio Conte កាល​ពី​រដូវ​ក្តៅ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​បាន​របូត​ជ័យជម្នះ​ជាប់​គ្នា​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ក្លឹប។

ប្រភព:TheSun

មតិយោបល់