បេក្ខភាពប្រធានក្លឹប Barca ថ្មី បង្ហើបពីគោលបំណងចង់នាំយកបុគ្គលសំខាន់ ៤ រូបនេះ វិលមកកាន់ក្រុមវិញ

លោក Víctor Font ដែលជាបេក្ខភាព សម្រាប់មកធ្វើជាប្រធានក្លឹប FC Barcelona ថ្មី បាននិយាយទៅកាន់ SkySport អំពីផែនការរបស់គាត់ ក្នុងការនាំយកវីរបុរសរបស់ក្លឹបមួយចំនួន វិលមកកាន់ក្រុមវិញ ប្រសិនបើរូបលោកត្រូវជាប់ឆ្នោតនោះ ។

Víctor Font

ជាក់ស្តែងបន្ទាប់ពីការលាលែងពីតំណែងរបស់លោក Josep Maria Bartomeu ការបោះឆ្នោតដើម្បីស្វែងរកប្រធានក្លឹប Barcelona ត្រូវត្រៀមធ្វើឡើង ខណ:ទាំងលោក Joan Laporta និង Víctor Font សុទ្ធសឹងតែស្ថិតនៅក្នុងបេក្ខភាព ដែលមានភាគរយខ្ពស់ជាងគេ ។

Josep Maria Bartomeu
Víctor Font

ហើយយ៉ាងណាមិញបន្ទាប់ពីត្រូវបានតែងតាំងជាបេក្ខភាពលោក Font បានពន្យល់ពីគោលជំហររបស់លោកទៅកាន់ Sky Sports ថា ៖ “ យើងចង់កសាងផែនការប្រកួតប្រជែងមួយ ។ យើងមានជំនឿជាច្រើនលើក្រុម Barca និងរបៀបលេង ដែលធ្លាប់បានត្រួសត្រាយដោយលោក Johan Cruyff ” ។

មិនតែប៉ុណ្ណោះបុរសវ័យ ៤៨ ឆ្នាំរូបនេះ បានបញ្ជាក់ទៀតថា ៖ “ លើសពីនេះទៅទៀត អ្នកដែលស្គាល់ក្លឹបរបស់យើងច្បាស់ គឺមានដូចជាលោក Pep, Xavi, Iniesta និង Puyol ។ ហើយយើងត្រូវតែនាំពួកគាត់ត្រលប់មកក្លឹបវិញ ប្រសិនបើយើងចង់ទទួលបានការប្រកួតប្រជែងមួយ ” ។

Pep Guardiola, Iniesta

ដោយឡែក នៅក្នុងន័យនេះលោក Font ក៏បាននិយាយផងដែរថា Lionel Messi នឹងក្លាយជាអទិភាពកំពូលមួយរបស់គាត់ ដែលត្រូវផ្តោតលើខ្លាំងជាងគេ ខណ:គាត់ថែមទាំងបាននិយាយថា ៖ ” អ្វីទាំងអស់ឲ្យតែមាន Messi ស្ថិតនៅជាផ្នែកមួយនៃគម្រោងប្រកួតប្រជែងរបស់យើង នោះក្រុមយើងអាចនឹងឈ្នះពានរង្វាន់ Champions League ។ យើងគ្មានការសង្ស័យអ្វីទេថាប្រសិនបើខ្ញុំកាន់កាប់តំណែងជាប្រធានក្លិប FC Barcelona នោះយើងនឹងទទួលជោគជ័យ ” ៕

Lionel Messi

ប្រភព: Besoccer

អានអត្ថបទបន្ទាប់៖ Diego Maradona ថា​ធ្លាប់​ត្រូវ​បាន​មនុស្ស​ក្រៅ​ភព​យក​ទៅ បាត់​ខ្លួន​ពី​ផ្ទះ​អស់ ៣ ​ថ្ងៃ

Diego Maradona អតីត​កីឡាករ​របស់​ក្លឹប Barcelona និង​ជម្រើស​ជាតិ​អាហ្សង់ទីន ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា លោក​បាន​ធ្វើ​រឿង​ចម្លែក​ជា​ច្រើន​ក្នុង​ពិភព​បាល់ទាត់ និង​ជីវិត​ផ្ទាល់​ខ្លួន។

Diego Maradona

បុរស​ឈ្នះ​ពាន World Cup ឆ្នាំ ១៩៨៦ ក៏​ធ្លាប់​បាន​ទម្លាយ​ប្រាប់​រឿង​ហួស​ចិត្ត ២ ​ដែល​លោក​ធ្លាប់​ឆ្លង​កាត់​កាល​ពី​អតីតកាល។ ​ប្រាប់ TyC Sports អតីត​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​ត្រូវ​បាន​គេ​សួរនាំ​ថា លោក​ជឿ​រឿង​មនុស្ស​ក្រៅ​ភព​ឬ​ថាស​ហោះ UFO អី​ឬ​អត់? លោក​ឆ្លើយ៖ “ហេតុអ្វី​គិត​ថា​រឿង​នោះ​មិន​ពិត? ​ព្រោះ​មាន​ពេល​មួយ​នោះ ខ្ញុំ​ផឹក​ស្រវឹង​ជោគ​ខ្លួន ហើយ​ខ្ញុំ​បាន​បាត់​ពី​ផ្ទះ​អស់​រយៈ​ពេល ​៣ ​ថ្ងៃ”។

លោក​បន្ត៖ “ពេល​ខ្ញុំ​មកដល់​ផ្ទះ​វិញ ខ្ញុំ​និយាយ​ថា UFO បាន​យក​ខ្ញុំ​ទៅ ហើយ​ខ្ញុំ​មិន​អាច​រៀបរាប់​ប្រាប់​អ្នក​ទេ ថា​វា​បានកើត​រឿង​អ្វី​ខ្លះ​នោះ​”។

Diego Maradona

បន្ត​ដល់​រឿង​អស់​ព្រហ្មចារា Maradona ទម្លាយ​ឥត​លាក់បាំង​ថា​ លោក​អស់​ពេល​នៅ​អាយុ ១៣ ឆ្នាំ ដោយ​លោក​និយាយ៖ “កាល​នោះ​នៅ​អាយុ ១៣ ​ឆ្នាំ ​ក្នុង​បន្ទប់​ក្រោម​ដី​ជាមួយ​មនុស្ស​ស្រី​ចំណាស់​ម្នាក់ ខ្ញុំ​នៅ​បន្ទប់​ខាង​លើ ហើយ​គាត់​កំពុង​តែ​អាន​កាសែត”។

Diego Maradona

គួរ​បញ្ជាក់​ថា Maradona ទើប​តែ​ឆ្លង​ថ្ងៃ​កំណើត​ចូល​អាយុ ៦០ ​ឆ្នាំ​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​មាន​តារា​បាល់ទាត់​ចាស់​ថ្មី​ជា​ច្រើន​ផ្ញើ​សារ​ជូនពរ​លោក​មិន​ថា​តែ Ronaldo ព័រទុយហ្គាល់ Ronaldo ប្រេស៊ីល ​និង​ Ronaldinho ជា​ដើម៕

ប្រភព៖ SportBible