បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ UCL ៤រូប ត្រូវបានជម្រើសជាតិបែលហ្ស៊ិក កោះហៅសំរាប់ការប្រកួតជម្រុះ Euro

កីឡាករ និង ជាអ្នកចាត់ការថ្មី Vincent Kompany របស់ក្លឹប Anderlecht ត្រូវបានជម្រើសជាតិបែលហ្ស៊ិកធ្វើការកោះហៅ ដើម្បីប្រកួតជម្រុះ Euro 2020 នៅខែក្រោយនេះ។

Kompany បានទំលាយកាលពីចុងសប្ដាហ៍កន្លងទៅ ថារូបគេនឹងចាកចេញពី Manchester City ទៅចូលរួមជាមួយនឹង ក្លឹបកាលពីក្មេងរបស់គេ មុនពេលរដូវកាល ២០១៩/២០ ឈានចូលមកដល់។

ហើយខ្សែការពារវ័យ ៣៣ឆ្នាំរូបនេះ បានខកខានការប្រកួតជម្រុះកាលពីវគ្គទី១ នៅខែមីនា ហើយខកខានការប្រកួតចាប់តាំងពី បរាជ័យរបស់ក្រុមបែលហ្ស៊ិក ទល់នឹងក្រុមស្វីស ក្នុងលទ្ធផល ៥-២ ដោយសារបញ្ហារបួស។

ខ្សែការពារ  Jan Vertonghen និង  Toby Alderweireld រួមជាមួយនឹង កីឡាករ Divock Origi និង Simon Mignolet របស់ Liverpool ដែលត្រូវចូលរួម សំរាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ក៏ត្រូវបានកោះហៅផងដែរ។

ក្រុមកីឡាកររបស់ជម្រើសជាតិបែលហ្ស៊ិក ដែលត្រូវបានកោះហៅសំរាប់ការប្រកួតជម្រុះ Euro 2020 មានដូចជា៖ Thibaut Courtois (Real Madrid), Simon Mignolet (Liverpool), Matz Sels (Strasbourg), Hendrik Van Crombrugge (KAS Eupen), Toby Alderweireld (Tottenham), Leander Dendoncker (Wolves), Vincent Kompany (Manchester City), Brandon Mechele (Club Brugge), Thomas Vermaelen (Barcelona), Jan Vertonghen (Tottenham), Yannick Carrasco (Dalian Yifang), Timothy Castagne (Atalanta), Nacer Chadli (Monaco), Thorgan Hazard (Borussia Monchengladbach), Thomas Meunier (Paris Saint-Germain), Kevin De Bruyne (Manchester City), Dennis Praet (Sampdoria), Youri Tielemans (Monaco), Axel Witsel (Borussia Dortmund), Eden Hazard(Chelsea), Michy Batshuayi (Chelsea), Christian Benteke (Crystal Palace), Romelu Lukaku (Manchester United), Divock Origi (Liverpool)

ប្រភព៖ Be Soccer