បេក្ខភាព ៥ រូប​នេះ តើមួយណាសក្តិសមបំផុតនឹងមកគ្រងកៅអីអ្នកចាត់ការថ្មីនៅ Chelsea?

បន្ទាប់​ពី​លោក Maurizio Sarri ​ចាកចេញ​ទៅ ក្លឹប Chelsea ​ត្រូវ​បាន​គេ​ស្គាល់​ជា​ក្លឹប​ដែល​ប្តូរ​គ្រូ បង្វឹក​ច្រើន​គួរ​សម នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​តាំង​ពី​ជំនាន់​លោក Jose Mourinho, Antonio Conte រហូត​មក​ដល់​ Sarri។

ក្រោយ​អ្នកដឹកនាំ​សញ្ជាតិ​អ៊ីតាលី​ប្រកាស​ចែកផ្លូវ​កាល​ពី​យប់មិញ ​គេ​ក៏​មើល​ឃើញ​ពី​អ្នកចាត់ការ​ ៥ រូប​ឯ​ទៀត​ដែល​មាន​ភាគរយ​ខ្ពស់​នឹង​ចូល​មក​ដឹកនាំ​នៅ​តោ​ខៀវ៖

៥.Javi Gracia:


Garcia បាន​ជួយ​ឲ្យ Watford ​ឈរ​នៅ​លេខ ១១ នៅ Premier League ​រដូវ​កាល​មុន និង​ឆ្លង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ពោល​គឺ​ជោគជ័យ​ដ៏​សម​ប្រកប​មួយ។

៤.Nuno Espirito Santo:


លោក​បាន​ត្រួសត្រាយ​ឲ្យ Wolves ឈរ​លេខ ៧ ដោយ​ក្លឹប​របស់​លោក​បាន​ផ្តួល​កំពូល Top 6 នៅ Premier League ទាំង​អស់ លើកលែង​តែ Man City មួយ​គត់។

៣.Jose Mourinho:


ធ្លាប់​ជោគជ័យ​ជោគជាំ​នៅ Chelsea អំឡុង​ពេល​លោក​ដឹកនាំ តែ​ពេល​នេះ​ទំនេរ​ជើង​ចោល​ចាប់​តាំង​ពី​ចាកចេញ​ពី Man Utd។ យ៉ាងណាមិញ​គេ​ក៏​សង្ឃឹម​ថា Mourinho អាច​នឹង​ត្រលប់​មក​ដឹកនាំ​ក្លឹប​អង់គ្លេស​វិញ​ផង​ដែរ។

២.Massimiliano Allegri:


Allegri ឈ្នះ​ពាន Serie A លើក​ទី ៥ ជាមួយ​សេះ​បង្កង់​នៅ​រដូវ​កាល ២០១៨/១៩ មុន​លា​ឈាប់ ដោយ​មាន​ភាគរយ​ឈ្នះ ៧០,៤៨ ភាគរយ​នៃ​ប្រកួត​សរុប​របស់​លោក ប៉ុន្តែ​នៅ CL ហាក់​មិន​ទទួល​បាន​លទ្ធផល​វិជ្ជមាន។ ត្រឹម​សមត្ថភាព​ប៉ុណ្ណេះ Sarri ក៏​សក្តិសម​នៅ​តែ​អាច​មក​ដឹកនាំ Chelsea បាន​ដែរ​ទៅ​ថ្ងៃ​មុខ។

១.Frank Lampard:


វីរបុរស​ជើង​ចាស់ Lampard ​មាន​ការ​សាទរ​ច្រើន​ចង់​ជំរុញ​ឲ្យ​មក​ចាត់ការ​នៅ Stamford Bridge ​ក្រោយ​ដឹកនាំ​​បាន​ល្អ​នៅ Derby នៃ​លីគ​លំដាប់​ពីរ។

ប្រភព: FoxSportAsia