បែបខឹងខ្លាំង! គ្រូបង្វឹកមួយរូបនៅអេស្ប៉ាញ ចង់អោយ Luis Suarez រងពិន័យមិនអោយលេងបាល់មួយជីវិត

អតីតកីឡាករ និងបច្ចុប្បន្នជាគ្រូបង្វឹកឈុតយុវជនរបស់ ក្លឹប Espanyol លោក Moisés Hurtado បានលើកឡើងថា ខ្សែប្រយុទ្ធ Lusi Suaerez គួរតែត្រូវពិន័យមិនអោយលេងបាល់មួយជីវិត បន្ទាប់ពីខ្សែប្រយុទ្ធក្រុម Barcelona ហាក់មានចេតនាចង់បានបាល់ប៉េណាល់ទី ក្នុងការប្រកួតទល់នឹងក្រុម Lyon នៅក្នុងជំនួប Champions League វគ្គ១៦ក្រុមចុងក្រោយនៅទឹកដី Camp Nou។

នៅក្នុងតង់ទី១នៃការប្រកួតនោះ អាជ្ញាកណ្ដាលលោក Szymon Marciniak បានផ្ដល់បាល់១១ម៉ែត្រអោយក្រុមម្ចាស់ផ្ទះ នៅពេលដែលមានការប៉ះទង្គិចរវាង កីឡាករ Jason Denayer របស់ក្រុមភ្ញៀវ Lyon ជាមួយនឹង Suarez ហើយការសំរេចចិត្តនេះធ្វើឡើងបន្ទាប់ពី ការពិនិត្យវីដេអូជំនួអាជ្ញាកណ្ដាល(VAR) បើទោះបីជាមតិខ្លះបានលើកឡើងថា ខ្សែប្រយុទ្ធអ៊ុយរូហ្គាយជាអ្នកបង្កកំហុសទៅលើខ្សែការពារនេះទៅវីញទេ។

ហើយ គ្រូបង្វឹកឈុតយុវជនរបស់ Espanyol លោក Hurtado បានជះកំហឹងដាក់បណ្ដាញសង្គមថា៖ “កីឡាករ Luis Suarez ជាកីឡាករដែលគួរតែត្រូវបានពិន័យមួយជីវិត(មិនអោយលេងបាល់) បន្ទាប់ពីរូបគេតែងតែបំភាន់អាជ្ញាកណ្ដាល ហើយព្យាយាមធ្វើបែបនេះ ទោះបីជាមាន ឬ គ្មាន VAR ក៏ដោយ។”

ប្រភព៖ AS

មតិយោបល់