ប៉ូឡូញត្រូវប៉ះព័រទុយហ្គាល់ ខណៈ រុស្ស៊ីត្រូវប៉ះស៊ុយអែត ក្នុងជំនួប UEFA Nations League រាត្រីនេះ

ក្រុមជម្រើសជាតិព័រទុយហ្គាល់ មានបំណងយកជ័យជំនះលើកទី២របស់ខ្លួន សំរាប់ការប្រកួតនៅក្នុងពូល A3 នៅពេលដែលពួកគេត្រូវធ្វើដំនើរទៅប្រកួតនៅទឹកដីរបស់ ក្រុមប៉ូឡូញ។

តារាឆ្នើម Cristiano Ronaldo មិនមានវត្តមានក្នុងការប្រកួតនោះទេ ក្រោយពីមិនត្រូវបានគ្រូបង្វឹកជម្រើសជាតិកោះហៅ។ ហើយខ្សែប្រយុទ្ធរបស់ក្លឹប Juventus រូបនេះ បានសំរាកពីការមកចូលរួមក្រុមជម្រើសជាតិរបស់ខ្លួន តាំងពីធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ World Cup។

ចំណែក​ឯខ្សែប្រយុទ្ធ Robert Lewandowski ត្រូវបានគេរំពឹងថា និងបង្ហាញខ្លួន ប្រកួតទី១០០ សំរាប់ក្រុមប៉ូឡូញ ដែលបានត្រឹមស្មើ ១-១ ក្នុងការប្រកួតបើកឆាក Nations League ទល់នឹងក្រុមអ៊ីតាលី។

ក្រុមស្កត់ឡែន នឹងធ្វើដំនើរទៅប្រកួតជាមួយអ៊ីស្រាអែល ដោយគ្មានវត្តមានរបស់ Ryan Fraser ឬ Leigh Griffiths នោះទេ។ ក្រុមដែលដឹកនាំដោយលោក Alex McLeish កំពុងខិតខំអោយបានជ័យជំនះ២ប្រកួតជាប់គ្នា ជាលើកដំបូង ចាប់តាំងពី ខែតុលា ឆ្នាំ ២០១៧មក ដែលកាលនោះ ពួកគេបានឈ្នះការប្រកួតបើដងជាប់គ្នា​ ក្រោមការដឹកនាំរបស់លោក Gordon Strachan។

ក្រុមម្ចាស់ផ្ទះ World Cup 2018 រុស្ស៊ីវិញ ត្រូវបើកទ្វារកីឡដ្ឋាន ស្វាគមន៍ក្រុមភ្ញៀវស៊ុយអែត ដែលស្ថិតនៅក្នុងពូល B2 ខណៈដែល ម៉ុងតេណេក្រូ ត្រូវប៉ះ ស៊ែប៊ី ហើយ លីទុយអាន ត្រូវប៉ះ រ៉ូម៉ានី នៅក្នុងពូល C4៕

ប្រភព៖ Sky Sports

មតិយោបល់