ប្ដូរចិត្តទាន់! កីឡាករក្រូអាតម្នាក់ កៀកនឹងក្លាយជាកូនក្រុមរបស់លោក Jose Mourinho កាលពីរដូវកាលមុន

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិក្រូអាត Ivan Perisic និយាយថា រូបគេបម្រុងនឹងចាកចេញពី Inter មកចូលរួមជាមួយនឹង Manchester United កាលពីឆ្នាំមុន។ Perisic មានទំនាក់ទំនងផ្ទេរទៅកាន់ ក្លឹបអង់គ្លេស កាលពីរដូវក្ដៅ ២០១៧ ប៉ុន្ដែរូបគេបានប្ដូរចិត្ត បន្ដកុងត្រា៥ឆ្នាំជាមួយនឹង Inter Milan។

ទោះបីជា កីឡាករវ័យ២៩ឆ្នាំរូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់លោក Jose Mourinho ប៉ុន្ដែរូបគេត្រូវបានអ្នកចាត់ការក្លឹប Luciano Spalletti បញ្ចុះបញ្ចូល អោយបន្ដរួមរស់នៅទឹកដី San Siro។

Perisic បាននិយាយប្រាប់ FourFourTwo ថា៖ “វាជាការពិត ដែលមានសំណើរពី Manchester United ខ្ញុំពិតជាកៀកនឹងចាកចេញពី Inter ពិតប្រាកដមែន។ ប៉ុន្ដែនៅពេលដែលលោក Luciano Spalletti បានមកដល់ Inter គាត់បានបង្ហាញការចង់បានដែលជំរុញអោយខ្ញុំបន្ដនៅក្នុងក្រុមមួយនេះទៀត ហើយបង្ហាញអោយកាន់តែច្បាស់ថា គាត់ត្រូវការខ្ញុំ។នេះគឺជាអ្វីដែលបានជំរុញទឹកចិត្ត ហើយខ្ញុំមិនសោកស្ដាយនោះទេ ក្នុងការសំរេចចិត្ដបន្ដនៅ Inter។ នៅក្នុងពិភពបាល់ទាត់ ចំនុចតូចៗ នៅក្នុងស្ថានភាពទាំងនេះ ជាគន្លឺះនៃការសំរេចចិត្ត។”

ប្រភព៖ Goal

មតិយោបល់