ប្រកាសថាចង់ចេញភ្លាម Man Utd ដាក់ចេញតម្លៃខ្លួនខ្ពស់មួយភ្លែត សម្រាប់ Pogba នៅរដូវក្តៅនេះ

ក្រុម Manchester United នឹងអនុញ្ញាតឱ្យ Paul Pogba ចាកចេញពីរដូវក្តៅនេះ ប៉ុន្តែលុះត្រាតែមានការផ្តល់ជូនណាមួយ ដែលមានតម្លៃ 150 លានផោនឡើង ។

ជាក់ស្តែងកីឡាករសញ្ជាតិបារាំងរូបនេះគឺជាប្រធានបទក្តៅមួយ នៃការចាប់អារម្មណ៍ពីក្លឹប Real Madrid និងអតីតក្លឹប Juventus របស់គេ ខណ:ដែលខ្សែបម្រើរូបនេះគិតថាវាជាពេលវេលាមិនសមស្របមួយនៅទឹកដី Old Trafford ចាប់តាំងពីការវិលត្រឡប់ចូលមកលេងក្លឹបនេះវិញនៅឆ្នាំ 2016 ។

យ៉ាងណាមិញអនាគតរបស់ Pogba ទំនងជាកាន់តែច្បាស់ ក្រោយពេលដែលគេបានសារភាពជាលើកដំបូងថា ដល់ពេលដែលត្រូវស្វែងរក “ការប្រកួតប្រជែងថ្មីមួយ” ។

មិនតែប៉ុណ្ណោះបើទោះបីចង់ចាកចេញពីទឹកដី Old Trafford ក៏ដោយក៏  ក្លឹប Man Utd មិនចង់ឱ្យរូបគេចាកចេញជាមួយនឹងតម្លៃខ្លួនទាបឡើយ ហើយពួកគេនឹងដាក់តម្លៃខ្លួនយ៉ាងហោចណាស់ 150 ផោន ។

គួររំលឹកថាបន្ទាប់ពីឆ្លងកាត់ជាមួយក្រុមយុវជនរបស់ក្លឹបបិសាចក្រហម Pogba បានផ្ទេរទៅកាន់ក្លឹប Juventus ហើយបានវិលត្រលប់មកទឹកដី Manchester វិញក្នុងតម្លៃខ្លួន 89 លានផោននាឆ្នាំ 2016 ៕

ប្រភព: Metro