ប្រធានក្លឹបមួយនៅអ៊ីតាលី ទំលាយថា ទោះអោយ១ឆ្នាំ១២លាន តែ Icardi បដិសេធ ហើយទៅចូលរួមជាមួយ PSG

ខ្សែប្រយុទ្ធ Mauro Icardi របស់ Inter Milan បានបដិសេធសំណើរបស់ Napoli ហើយទៅចូលរួមជាមួយ Paris Saint-Germain ក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីគ្រូបង្វឹកថ្មីលោក Antonio Conte នាំយក Romelu Lukaku និង Alexis Sanchez ចូលក្រុម។

ប្រធានក្លឹប Napoli លោក Aurelio De Laurentiis បានអះអាងថា លោកបានចចារសំរាប់ការផ្ទេរ Icardi ប៉ុន្ដែខ្សែប្រយុទ្ធរូបនេះ បានសំរេចចិត្តទៅចូលរួមក្រុមជាមួយ Neymar, Kylian Mbappé និង Edinson Cavani។

លោក De Laurentiis បានថ្លែងប្រាប់ Corriere dello Sport ថា៖ “ដើម្បីទិញយក Icardi ខ្ញុំបានទៅ Inter ហើយបានដាក់សំណើ ៦០លានអឺរ៉ូ ជាមួយប្រាក់ថ្លៃលក្ខខណ្ឌបន្ថែមសរុប ៦៥លានអឺរ៉ូ។ សំរាប់ Wanda Nara និង ប្រាក់បៀរវត្សរ៍ដីរបស់នាង ខ្ញុំបានដាក់សំណើ ១២លានអឺរ៉ូ។

“Icardi មិនមែនល្ងង់ទេ ហើយប្រហែលជាគេដឹងថា ដើម្បីធ្វើអោយរូបគេលេងបានល្អ នៅកំរិតអឺរ៉ុប វាជាជម្រើសល្អដើម្បីចូលរួមក្រុមដូចជា PSG ជាដើម ដែលគេអាចលេចធ្លោជានៅ Napoli។”

ប្រភព៖ AS