ប្រភពច្បាស់ការ! Jovic ខិតជិតបញ្ចប់ការផ្ទេរទៅកាន់ក្លិបធំមួយនេះហើយ ក្រោយមិនសូវមានឱកាសនៅ​ R.Madrid

យោងតាមរបាយការណ៍ច្បាស់ការពី ‘Republika’ បានបង្ហាញឲ្យដឹងថាក្រុម Real Madrid និង Eintracht Frankfurt កំពុងខិតជិតឈានដល់ការព្រមព្រៀងគ្នា លើលក្ខខណ្ឌខ្ចីជើង Luka Jovic សម្រាប់រដូវកាលដែលនៅសេសសល់ ។

ជាក់ស្តែង គ្រូបង្វឹក លោក Zidane យល់ថាកិច្ចព្រមព្រៀងនេះ គឺជារឿងដ៏ល្អបំផុតសម្រាប់ Jovic ដើម្បីស្វែងរកទម្រង់លេងដ៏ល្អរបស់គេឡើងវិញ នៅឯក្របខ័ណ្ឌ Bundesliga ហើយការផ្ទេរទៅកាន់អតីតក្លិប Frankfurt វិញ នឹងអាចជួយដល់គេបានយ៉ាងច្រើន ។

Luka Jovic

លើសពីនេះទៅទៀត ខណ:ពេលដែលកុងត្រារបស់គេ នឹងនៅតែត្រូវបន្តរហូតដល់ឆ្នាំ ២០២៥ នោះក្រុម R.Madrid នឹងរក្សាទុក Jovic បន្តទៀត ប្រសិនបើទម្រង់លេងរបស់គេវិលមករកភាពល្អឡើងវិញ អំឡុងពេលខ្ចីជើងនេះ ។

Luka Jovic

មិនតែប៉ុណ្ណោះ​វាក៏ត្រូវបានគេយល់ផងដែរថាកិច្ចព្រមព្រៀងខ្ចីជើងរបស់ Jovic ទៅកាន់ក្រុម  Frankfurt  នេះ អាចនឹងត្រូវប្រកាសជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខនេះ ខណ:ការចាកចេញនេះក៏បានជួយដល់ក្រុម Real Madrid ក៏អាចកាត់បន្ថយបន្ទុកទៅលើហិរញ្ញវត្ថុរបស់ក្លិបបានមួយកម្រិតផងដែរ ៕

ប្រភព: Besoccer 

អានអត្ថបទបន្ទាប់៖ ជើងចាស់ Ferdinand ទាយក្រុមដែល Declan Rice នឹងចូលរួមបើចាកចេញពី West Ham តែមិនមែន Man United

Rio Ferdinand បង្ហាញការយល់ឃើញថា ខ្សែបម្រើការពារ Declan Rice គួរផ្លាស់ទៅ Chelsea ជាង Manchester United បើចាកចេញពី West Ham United នៅរដូវក្ដៅខាងមុខនេះ។

កីឡាករដែលធ្លាប់លេងនៅឈុតថ្នាលរបស់ក្លិបតោខៀវ បានបង្ហាញទម្រង់លេងល្អ ក្រោមការដឹកនាំដោយលោក David Moyes ហើយទទួលបានឱកាសចូលលេងនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស របស់លោក Gareth Southgate ផងដែរ។

ដោយសារទម្រង់លេងល្អរបស់កីឡាករវ័យ២១ឆ្នាំរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ពីអតីតក្លិបរបស់គេ ហើយគេត្រូវបានកំណត់ជាគោលដៅសំខាន់បំផុតក្នុងការនាំយកមកកាន់ទឹកដី Stamford Bridge នៅរដូវក្ដៅខាងមុខ។

ដោយឡែកក្រុមបិសាចក្រហម Manchester United ត្រូវបានបានរាយការណ៍ថា ក៏មានការចង់បានកីឡាកររូបនេះផងដែរ ខណៈក្លិបញញួរធំ បានកំណត់តម្លៃ៨០លានផោន បើចង់បានខ្សែបម្រើឆ្នើមរូបនេះ។

ប៉ុន្ដែអតីតខ្សែការពារក្រុមបិសាចក្រហមលោក Ferdinand យល់ថា Chelsea ជាក្លិបដែលមានសង្ឃឹមច្រើនជាង ក្នុងការនាំយក Rice មកចូលក្រុម។

លោក Ferdinand បាននិយាយថា៖ “ខ្ញុំមិនគិតថា គេនឹងចាកចេញនៅក្នុងការដោះដូរពេលនេះទេ។ ខ្ញុំគិតថាគេបន្ដស្នាក់នៅទីនោះដល់ចប់រដូវកាល។ គេនឹងចាកចេញនៅរដូវក្ដៅ ហើយខ្ញុំគិតថា ក្លិបដែលគេចង់ផ្លាស់ទៅគឺ Chelsea”៕

ប្រភព៖ talkSPORT