ប្រាក់​គិត​ជា​សប្តាហ៍ តើ​កំពូល​អ្នកចាត់ការ​នៅ PL ទាំង ១០ រូប​នេះ​រក​បាន​ប៉ុន្មាន?

អ្នក​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ នូវ​ថ្លៃ​ពលកម្ម​របស់​កីឡាករ​កំពូលៗ​នៅ Premier League ដូច​ជា David de Gea ឬ Mesut Ozil ជា​ដើម។ ចុះ​សម្រាប់​ថ្លៃ​ពលកម្ម​របស់​អ្នកចាត់ការ​នៅ​លីគ​កំពូល​របស់​អង់គ្លេស​មួយ​នោះ​វិញ តើ​អ្នក​បាន​ដឹង​ឬ​នៅ ថា​ប្រាក់​អាទិត្យ​របស់​ពួក​លោក​ទទួល​បាន​ប៉ុន្មាន?

បើ​តាម​របាយការណ៍​ពី GiveMeSport យើង​ធ្វើ​ការ​បង្ហាញ​ដូច​ខាង​ក្រោម៖

Roy Hodgson

១០) Roy Hodgson ក្លឹប Crystal Palace បាន ៩៣ ៧៥០ ផោន/សប្តាហ៍
=៨) Brendan Rodgers ក្លឹប Leicester City បាន ១០៥ ០០០ ផោន/សប្តាហ៍
=៨) Mikel Arteta ​ក្លឹប Arsenal បាន ១០៥ ០០០ ផោន/សប្តាហ៍
៧) Ole Gunnar Solskjaer ក្លឹប Man Utd បាន ១៦០ ០០០ ផោន/សប្តាហ៍

Ole Gunnar Solskjaer

៦) Marcelo Bielsa ក្លឹប Leeds United បាន ១៦៦ ៦៦០ ផោន/សប្តាហ៍
៥) Frank Lampard ក្លឹប Chelsea បាន ១៦៦ ៨៥០ ផោន/សប្តាហ៍
៤) Carlo Ancelotti ក្លឹប Everton បាន ២៣០ ០០០ ផោន/សប្តាហ៍
៣) Jose Mourinho ក្លឹប Tottenham បាន ៣១៣ ០០០ ផោន/សប្តាហ៍
២) Jurgen Klopp ​ក្លឹប Liverpool បាន ៣១៣ ៥០០ ផោន/សប្តាហ៍
១) Pep Guardiola ក្លឹប Man City បាន ៤១៧ ៥០០ ផោន/សប្តាហ៍

Pep Guardiola

ប្រភព៖ GiveMeSport

អានអត្ថបទបន្ទាប់៖ Man City មានគម្រោងនាំយកតារាឆ្នើមរូបនេះចូលក្រុម ក្រោយបន្តកុងត្រាថ្មីដល់លោក Pep ដល់ឆ្នាំ ២០២៣

ក្រុម Manchester City ប្តេជ្ញាចិត្តនាំយកខ្សែប្រយុទ្ធ Lionel Messi មកជួបជុំគ្នាជាមួយលោក Pep Guardiola វិញឲ្យបាន បន្ទាប់ពីពួកគេបានបន្តកិច្ចសន្យាថ្មីជូនដល់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ រហូតដល់ឆ្នាំ ២០២៣ ។

Lionel Messi  

ជាក់ស្តែងវាត្រូវគេយល់ថាក្រុម Man City នឹងផ្តោតលើការចុះហត្ថលេខា សម្រាប់ Messi ដើម្បីមកធ្វើការជាមួយគ្រូបង្វឹកលោក Guardiola វិញ ក្នុងគោលបំណង ដើម្បីដណ្តើមយកពានរង្វាន់ Champions League ជាលើកដំបូងសម្រាប់ក្លឹប ។

Pep Guardiola

មិនតែប៉ុណ្ណោះ Messi ដែលត្រូវផុតកុងត្រាជាមួយក្លិប Barca នៅរដូវក្តៅឆ្នាំក្រោយ ហាក់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាកចេញពីទឹកដី Camp Nou ស្របពេលក្រុម Man City អាចនឹងព្យាយាមនាំំយករូបគេមកកាន់ទឹកដី Premier League នៅដើមឆ្នាំក្រោយនេះផងដែរ ។

Lionel Messi

Man City បានប្តេជ្ញាចិត្តចុះចាញ់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះហើយជឿជាក់ថាការបន្ថែមនូវកីឡាករឆ្នើម ៗ គ្រប់ពេលអាចជាបំណែកចុងក្រោយក្នុងការនាំពួកគេទៅកាន់ការប្រកួតក្របខ័ណ្ឌ Champions League ។

Lionel Messi , Pep Guardiola

ហើយយ៉ាងណាមិញ គ្រូបង្វឹកលោក Guardiola បានប្តេជ្ញាចិត្តបន្តដឹកនាំក្រុមរយ:ពេល ២ ឆ្នាំទៀត ដើម្បីព្យាយាមផ្តល់ពានរង្វាន់ក្របខ័ណ្ឌ Champions League ជូនដល់ក្រុម Man City បន្ទាប់ពីគាត់ធ្លាប់ធ្វើបាន ២ ដងរួចមកហើយរួមជាមួយ Messi អំឡុងពេលគាត់ដឹកនាំនៅឯក្លិប Barca ៕

ប្រភព: Mirror