ផុត​ពី Ronaldo លេខ ៧ នៅ Man Utd ប្រាំ​រូប​នេះ យក​មក​ដូច​ចោល​លុយ​សុទ្ធ

លេខ ៧ គឺ​ជា​លេខ​តំណាង​នៃ​ភាព​ជោគជ័យ​របស់​កីឡាករ​កំពូល​ជា​ច្រើន​ក្នុង​សកលលោក។ នៅ​ទឹក​ដី Old Trafford បុរស ៣ រូប​ធ្លាប់​បាន​បង្ហាញ​ភាព​លេចធ្លោ​ខ្លាំង តាម​រយៈ​ការ​ប្រើប្រាស់​អាវ​លេខ ៧ ដោយ​មាន​តាំង​ពី Eric Cantona, Sir Alex Ferguson និង​មក​ដល់​ជំនាន់ David Beckham។

រហូត​ត​រៀង​មក​ក៏​ល្បី​ធ្លាក់​ទៅ​លើ Cristiano Ronaldo ដែល​ធ្លាប់​ឈ្នះ​ពាន Champions League និង Ballon d’Or នៅ​បិសាច​ក្រហម។ ប៉ុន្តែ​ចូល​ដល់​ជំនាន់​ក្រោយៗ​នេះ លេខ ៧ នៅ​ United ហាក់​ពុំ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ណា​មួយ​សោះ​ឡើយ។

៥.Michael Owen:


ចុះ​ហត្ថលេខា​ឲ្យ​បិសាច​កាល​ពី​រដូវ​កាល ២០០៩/១០ ជាមួយ​លក្ខខណ្ឌ​ឥត​គិត​ថ្លៃ​ចេញ​ពី Newcastle ប៉ុន្តែ​រូប​គេ​បាន​ចាកចេញ​ទៅ​វិញ​នៅ​រដូវ​កាល​ ២០១១/១២ បន្ទាប់​ពី​បង្ហាញ​ខ្លួន ៥២ ប្រកួត​រក​បាន​ត្រឹម ១៧ គ្រាប់។

៤.Antonio Valencia:


ក្រោយ​ការ​ចាកចេញ​របស់ Owen កីឡាករ​សម្បុរ​ខ្មៅ Valencia ក៏​ចូល​មក​ជំនួស ប៉ុន្តែ​នា​រដូវ​កាល​ឈ្នះ​ពាន​ជាមួយ Sir Alexនោះ​គឺ Valencia រក​បាន​មួយ​គ្រាប់​គត់ ហើយ​ក៏​សម្រេច​ស្នើ​យក​លេខ​ចាស់ ២៥ របស់​ខ្លួន​មក​ប្រើប្រាស់​ជំនួស​វិញ។

៣.Angel di Maria:


មក​ចូលរួម​នា​រដូវ​កាល ២០១៤/១៥ ដោយ​រដូវ​កាល​ដំបូង​អាច​ថា​រូប​គេ​លេង​បាន​នៅ​កម្រិត​មធ្យម ដោយ ២៧ ប្រកួត​រក​បាន ៣ និង Assist ១០ ប៉ុន្តែ​វា​ពុំ​មែន​ជា​កម្រិត​ដែល​អ្នក​គាំទ្រ​ចង់​បាន​នោះ​ឡើយ។ ក្រោយ​មក​ក៏​ផ្លាស់​ឲ្យ​ទៅ​លេង​នៅ​ទឹកដី​បារាំង​ជាមួយ​ក្រុម​ Paris Saint-Germain វិញ។

២.Memphis Depay:


នា​រដូវ​កាល ២០១៥/១៦ ម្ចាស់​អាវ​លេខ ៧ ម្នាក់​ទៀត​ហើយ ដែល​ចាកចេញ​ពី​ក្លឹប​ PSV មក​រួមរស់​នៅ Old Trafford ក្រោម​ការ​ដឹកនាំ​ដោយ​លោក Lous Van Gaal។ ប៉ុន្តែ​ជោគជ័យ​នៅ​តែ​មិន​អាច​កើត​ឡើង​បាន ហើយ​ត្រូវ​លក់​ចេញ​ទៅ Lyon នា​ខែ​មករា​ ឆ្នាំ ២០១៧។

១.Alexis Sanchez:


Sanchez កាន់​តែ​យ៉ាប់យ៉ឺន​នៅ United ដោយ​អតីត​ខ្សែ​ប្រយុទ្ធ​នៅ​កាំភ្លើង​ធំ ធ្វើ​ឲ្យ​បិសាច​ក្រហម​ចាយ​លុយ​មិន​ចេះ​តិច​ក្នុង​មួយ​រដូវ​កាល។ ប៉ុន្តែ​តាំង​ពី​មក​ដល់​គ្រាប់​បាល់​នៅ Premier League បុរស​សញ្ជាតិ​ឈីលី​ទើប​បំបែក​បាន ៣ គ្រាប់​ឲ្យ​គត់។

ប្រភព:Sportskeeda

មតិយោបល់