ផ្លាស់​ទៅ​បាន​ពីរ​រដូវ​កាល Messi ថៃ មើល​ឃើញ​ចំណុច​ខ្លាំង ២ ពេល​លេង​នៅ​លីគ​ជប៉ុន

តារា​ឆ្នើម​ Chanathip Songkrasin ​បាន​នឹង​កំពុង​អភិវឌ្ឍ​ខ្លួន​យ៉ាង​រីកចម្រើន​ក្នុង​ការ​ប្រកប​អាជីព​នៅ​លីគ​លំដាប់​ទី​មួយ​របស់​ប្រទេស​ជប៉ុន។ ចំណាយ​ពេល​រយៈ​ពេល ២ រដូវ​កាល​តាំង​ពី​នាម​ជា​កីឡាករ​ខ្ចី​ជើង រហូត​ដល់​កីឡាករ​ឈរ​ឈ្មោះ​ពេញ​សិទ្ធ បុរស​មាន​រហ័ស​នាម​ថា ‘Messi ថៃរូប​នេះ បាន​លើក​ពី​ចំណុច​ខ្លាំង ២ អំឡុង​ពេល​លេង​នៅ J-League

កីឡាករ​វ័យ ២៥ ឆ្នាំ​កំពុង​ប្រកប​អាជីព​ឲ្យ​ក្លឹប Consadole Sapporo បាន​បង្ហាញ​ការ​យល់​ឃើញ​ដូច្នោះ​ថា៖ បាល់ទាត់​ជប៉ុន​គេ​លេង​រហ័ស​ណាស់ ហើយ​ជា​ពិសេស​គឺ​កីឡាករ​មាន​វិន័យ​តានតឹង​ខ្លាំង​បំផុត បែប​នេះ​ប្រសិន​ណា​កីឡាករ​ថ្លៃ​ច្រើន​រូប​ទៀត​មក​លេង​នៅ​ជប៉ុន ពួក​គេ​នឹង​អាច​សិក្សា​បាន​ច្រើន​ហើយ​ក្លាយ​ជា​កីឡាករ​ដ៏​ល្អ​ប្រសើរ

បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​ស្លាប កម្ពស់ ១,៥៨ ម៉ែត្រ​រូប​នេះ​បាន​ខ្ចី​ជើង​ចេញ​ពី Muangthong United ផ្លាស់​ទៅ​ក្លឹប Consadole Sapporo កាល​ពី​រដូវ​កាល ២០១៧/១៨ ដោយ​បង្ហាញ​ខ្លួន ៤៨ ប្រកួត​រក​បាន​ ៨ គ្រាប់ និង​ទើប​ក្លឹប​ជប៉ុន​ទិញ​ពេញ​ថ្លៃ​កាល​ពី​ឆ្នាំ ២០១៩។

បើស្រលាញ់គាំទ្រទំព័រ Cam-Sport ចាស់ កុំភ្លេចចុច Like ទំព័រថ្មី KhmerSusu ម្នាក់មួយផង ដើម្បីទទួលបានព័ត៌មានកីឡាជាតិនិងនៅអាស៊ីរហ័សបំផុត!

មតិយោបល់