[ផ្លូវការ] ក្រុមហ៊ុន Konami បង្ហាញកីឡាករពីររូប ដែលនឹងធ្វើជាតារាក្របមុខ នៅលើហ្គេម PES 2020 របស់ខ្លួន

ទាំងហ្គេម PES និង FIFA កំពុងចាប់ផ្តើមបង្ហាញពីផែនការរបស់ពួកគេសម្រាប់ការចេញផ្សាយវីដេអូហ្គេមជំនាន់ចុងក្រោយរបស់ពួកគេជាមួយនឹងលក្ខណ:ពិសេសថ្មីៗបន្ថែមទៀត ខណ:ដែលក្រុមហ៊ុន Konami បានបង្ហាញពីកិច្ចព្រមព្រៀងថ្មីជាមួយក្លឹប Barcelona សម្រាប់ហ្គេម PES 2020 របស់ខ្លួន ។

យ៉ាងណាមិញក្លឹបយក្សនៅអេស្ប៉ាញមួយនេះ បានធ្វើការប្រកាសជាផ្លូវការថាកីឡាករ Lionel Messi និង Ronaldinho នឹងធ្វើជាតារាក្របមុខសម្រាប់ហ្គេមបាល់ទាត់ដ៏ល្បីល្បាញមួយនេះ ។

គួរបញ្ជាក់ផងដែរថាក្រុម Barca សរសេរចេញសេចក្តីប្រកាសមួយ ដោយបានសរសេរថា ៖ ” សេចក្តីប្រកាសនេះ គឺបានបង្ហាញពីការយល់ព្រមលើកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីបង្ហាញទៅកាន់ទូទាំងពិភពលោក អំពីការបញ្ចេញនូវហ្គេមជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន  Konami ដែលមានឈ្មោះថា PES 2020 ហើយនឹងមាន Leo Messi ជាតារាក្របមុខក្នុងហ្គេមនេះ ខណ: Ronaldinho នឹងបង្ហាញខ្លួននៅលើក្របមុខ ក្នុងប្រភេទជា Legend Edition ” ៕

ប្រភព: Besoccer