[ផ្លូវការ] ក្រោយចម្រាញ់ ៤ រូបទីបំផុតរកឃើញកីឡាករម្នាក់ល្អបំផុតនៅ Champions League សប្តាហ៍មុន

ថ្មីៗ​នេះ​គណនី​ផ្លូវការ​របស់ UEFA Champions League បាន​សម្រេច​បញ្ចេញ​ឈ្មោះ​កីឡាករ​ដែល​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​ប្រចាំ​សប្តាហ៍​កាល​ពី​ជើង​ទី ២ ដោយ​ក្នុង​នោះ​គឺ Lionel Messi ជា​អ្នក​ឈ្នះ បាន​ផ្តួល​លើ​បេក្ខភាព​ឈរ​ឈ្មោះ ៣ រូប​ឯ​ទៀត​មាន Son, Firmino និង De Ligt។

M10 ក៏​ជា​អ្នក​រក​បាន ២ គ្រាប់​ជួយ​ឲ្យ Barca យក​ឈ្នះ United នៅ​លទ្ធផល ៣-០ កាល​ពី​ជើង​ទី ២ ប៉ុន្តែ​គួប​ផ្សំ​នឹង​ទម្រង់​លេង​ល្អ​បំផុត​នោះ ក៏​ទាញ​ឲ្យ​កីឡាករ​អាហ្សង់ទីន​អាច​ជោគជ័យ​បាន​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​សប្តាហ៍។


រំឭក​ថា Messi ក៏​កំពុង​ឈរ​ឈ្មោះ​ជា​កីឡាករ​មាន​ភាគរយ​ខ្ពស់​អាច​ឈ្នះ​ពាន Ballon d’Or នា​ឆ្នាំ ២០១៩ នេះ ដោយ​លោក​មាន​ភាព​លេច​ធ្លោ​ជាង​គេ​មិន​ថា​តែ​ក្នុង​និង​ក្រៅ​ក្របខ័ណ្ឌ ព្រោះ​បូក​ផ្សំ​ទាំង​តំណែង Top Scorer កំពុង​នាំ​មុខ​ដាច់​គេ​ផង​នោះ បើ​សិន​ណា​អាច​ឈ្នះ Champions League ឲ្យ​ Barca ឆ្នាំ​នេះ​ទៀត សឹង​តែ ៩៩ ភាគរយ ពាន Ballon d’Or នឹង​ធ្លាក់​លើ​ដៃ​បុរស​វ័យ ៣១ ឆ្នាំ​ជា​ពុំ​ខាន។

ប្រភព:AllFootball