[ផ្លូវការ] ក្លឹប​យក្ស​មួយ​ទាញ​ទម្លាក់ Barcelona ពី​ចំណាត់ថ្នាក់​ទី ២ នៅ UEFA Ranking

ការ​អាប់ដែត​ចំណាត់ថ្នាក់​ UEFA Ranking ផ្អែក​តាម​កម្រិត Coefficients របស់​ក្លឹប​នីមួយៗ​នៅ​តំបន់​អឺរ៉ុប សម្រាប់​ក្លឹប Real Madrid ពុំ​មាន​ការ​ប្រែប្រួល​អ្វី​នោះ​ទេ ពោល​គឺ​នៅ​បន្ត​ឈរ​ចំណាត់ថ្នាក់​កំពូល​ដដែល។

ប៉ុន្តែ​សម្រាប់​ក្លឹប FC Barcelona ដែល​ធ្លាប់​តែ​ឈរ​លេខ​រៀង​ទី ២ បណ្តាក់​គ្នា​ជាមួយ​ស្តេច​ស​ពេល​នេះ​ធ្លាក់​មក​ដល់​ចំណាត់ថ្នាក់​ទី ៣ ហើយ។ ក្លឹប​ដែល​ផ្តួល​អ្នក​មាន​បុណ្យ​បាន​គឺ​ជា​ក្រុម​រួម​លីគ​ Atletico Madrid។

ចំណាត់ថ្នាក់​ក្រុម​ទាំង ៥ យើង​បង្ហាញ​នូវ​ខាង​ក្រោម៖

១.Real Madrid FC មាន ១២១.០០០ ពិន្ទុ


២.Atletico Madrid មាន ១០៩.០០០ ពិន្ទុ


៣.FC Barcelona មាន ១០៨.០០០ ពិន្ទុ


៤.FC Bayern Munchen មាន ១០៤.០០០ ពិន្ទុ


៥.Juventus ​មាន ៩៩.០០០ ពិន្ទុ

ប្រភព៖UEFA