[ផ្លូវការ] ស្ងាត់ៗ Bayern Munich ចុះហត្ថលេខាខ្ចីជើងបានតារាឆ្នើមម្នាក់ ពីក្លឹបកំពូលនៅក្របខណ្ឌ Serie A

ក្លឹប Bayern Munich បានបញ្ចប់ការផ្លាស់ប្តូរតម្លៃ ៤.៦ លានផោន លើលក្ខខណ្ឌជើងជើងកីឡាករ Ivan Perisic ពីក្លឹប Inter Milan ។

ជាក់ស្តែងកីឡាករសញ្ជាតិក្រូអាតវ័យ ៣០ រូបនេះបានបញ្ចប់ការពិនិត្យសុខភាពជាមួយក្រុមម្ចាស់ជើងឯកអល្លឺម៉ង់មួយនេះ កាលពីម្សិលមិញ ។

មិនតែប៉ុណ្ណោះក្រុម Bayern Munich ក៏មានជម្រើសក្នុងការទិញផ្តាច់  Perisic ពីក្រុម Inter Milan ផងដែរ ជាមួយនឹងតម្លៃខ្លួន ២០ លានផោន នៅចុងបញ្ចប់រដូវកាលនេះ ៕

ប្រភព: The Sun