[ផ្លូវការ] ស្ងាត់ៗ Liverpool បញ្ចេញតារាឆ្នើមខ្លួនម្នាក់ ទៅឲ្យក្លឹប Blackburn ខ្ចីជើងមួយរដូវកាល

តារាឆ្នើម Harvey Elliott របស់ក្លិបហង្សក្រហម Liverpool បានចូលរួមជាមួយក្លិបនៅក្នុងក្របខ័ណ្ឌ Championship ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាល ២០២០-២១ នេះ ។

Harvey Elliott  

ជាក់ស្តែងក្លិបនៅក្នុងទីក្រុង Merseyside មួយនេះ បានធ្វើការបញ្ជាក់ជាផ្លូវការអំពីការផ្ទេរជាបណ្តោះអាសន្នរបស់កីឡាករវ័យ ១៧ ឆ្នាំរូបនេះ ទៅកាន់ក្រុម Blackburn Rovers បន្ទាប់ពីមានរបាយការណ៍ថាពួកគេកំពុងពិចារណាផ្តល់បទពិសោធនៅក្នុងជម្រើសដំបូងដល់ Elliott  ។

Harvey Elliott

មិនតែប៉ុណ្ណោះខ្សែបម្រើប្រយុទ្ធ ដ៏មានសមត្ថភាព ដែលបានផ្លាស់មកកាន់ទឹកដី Anfield ពីក្រុម Fulham កាលពីរដូវក្តៅឆ្នាំ ២០១៩ រូបនេះ បានទទួលឱកាសលេងនៅក្នុងជម្រើសដំបូងអំឡុងការប្រកួតជុំទី ៣ នៃពានរង្វាន់ Carabao Cup ទល់ក្រុម Lincoln កាលពីខែមុនផងដែរ ។

Harvey Elliott

តែទោះយ៉ាងណា Elliott ត្រូវបានគេរំពឹងថានឹងត្រូវបានផ្តល់ឲ្យស្វែងរកឱកាសលេងក្នុងជម្រើសដំបូងបន្ថែមទៀតនៅកន្លែងផ្សេង ខណ:ពេលវេលាលេងរបស់គេនៅក្នុងក្រុមរបស់គ្រូបង្វឹកលោក Jurgen Klopp នៅមានកម្រិត បន្ទាប់ពី Liverpool ត្រូវធ្លាក់ចេញពីពាន EFL Cup ក្រោមថ្វីជើងក្រុម Arsenal ចំពោះបាល់ប៉េណាល់ទីកាត់សេចក្តីនាពេលកន្លងទៅ ។

Harvey Elliott

ហើយយ៉ាងណាមិញ Elliott ត្រូវបានគេប្រកាសថានឹងក្លាយជាផ្នែកមួយនៃក្រុម Blackburn បន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀងខ្ចីជើង អំឡុងរយ:ពេលចុងក្រោយមុនពេលរដូវកាលដោះដូរកីឡាករនៅក្នុងស្រុកត្រូវបិទបញ្ចប់កាលពីល្ងាចម៉ោង ៥ ម្សិលមិញកន្លងទៅ ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ មិន​ឲ្យ​អ្នក​គាំទ្រ ManU ​ធូរ​ចិត្ត គ្រូ​ធំ Tuchel ប្រាប់​ច្បាស់ៗ​ថា​កីឡាករ​រូប​នេះ​នឹង​លេង​នៅ UCL បាន

ក្លឹប​បារាំង Paris Saint-Germain នឹង​ត្រូវ​តតាំង​ទល់​ក្លឹប​បិសាច​ក្រហម Man Utd សម្រាប់​ជំនួប​ជុំ​ទី ១ វគ្គ​ចែក​ពូល ពាន UEFA Champions League រដូវ​កាល ២០២០/២១ នៅ​ថ្ងៃ​ទី ២១ ​តុលា​ខាង​មុខ​នេះ ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

Thomas Tuchel
Neymar

មុន​ឈាន​ដល់​ការ​ប្រកួត អ្នកចាត់ការ​លោក Tuchel របស់​ក្រុម​ PSG បាន​និយាយ​ប្រាប់​ជា​មុន​ថា តារា​ឆ្នើម​របស់​ខ្លួន​គឺ Neymar Jr នឹង​អាច​ចូលរួម​លេង​ទាន់​ពេល​សម្រាប់​ប្រកួត​ខាង​មុខ​នោះ ត្បិត​បើ​ប្រកួត​ពេល​ប៉ះ Nimes ព្រឹក​ថ្ងៃ​សោរ៍​គេ​មិន​បាន​បង្ហាញ​ខ្លួន​ក៏​ដោយ។

លោក Tuchel បាន​និយាយ​មុន​ដល់​ការ​ប្រកួត​សប្តាហ៍​ក្រោយ​ថា៖ “Neymar គេ​មិនមាន​បញ្ហា​អ្វី​ទេ ដោយ​យើង​បាន​និយាយ​គ្នា ដូច​ជាមួយ Kylian អ៊ីចឹង​ដែរ ដោយ​យើង​បាន​សម្រេច​គ្នា​ថា ដាក់​គេ​ឲ្យ​សម្រាក​នៅ​ថ្ងៃ​នេះ តែ​គេ​នឹង​ចាប់ផ្តើម​ឡើង​វិញ​ជាមួយ​យើង​នៅ​ថ្ងៃ​ស្អែក ហើយ​ក៏​នឹង​ហ្វឹកហាត់​ក៏​ដូច​ជា​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ប្រកួត​ទល់ Man Utd ពោល​គឺ​គេ​នឹង​បង្ហាញ​ខ្លួន​យ៉ាង​ពិត​ប្រាកដ”។

Neymar

គួរ​បញ្ជាក់​ថា PSG បាន​អវត្តមាន​ Neymar ​ដល់​ទៅ ៤ ប្រកួត ក្នុង​ចំណោម ៧ ប្រកួត​សរុប​របស់ PSG រដូវ​កាល​នេះ ហើយ​ក្នុង​នោះ​គឺ​ឈ្នះ ៣៕

ប្រភព៖ AF