[ផ្លូវការ] Arsenal ចុះហត្ថលេខាយកខ្សែបម្រើ Torreira ក្រោយបង្ហាញទម្រង់លេង លេចធ្លោរនៅ World Cup

ក្លឹបកាំភ្លើងធំ Arsenal បានចុះហត្ថលេខានាំយកកីឡាករ Lucas Torreira ពីក្លឹបអ៊ីតាលី Sampdoria រួចរាល់ ដោយក្លឹបទាំងពីរបានប្រកាសជាផ្លូវការ។

ខ្សែបម្រើ Torreira បានធ្វើតេស្ដសុខភាពនៅថ្ងៃច័ន្ទ ហើយបន្ទាប់ពីការពិនិត្យ និង ធ្វើតេស្ដបានជោគជ័យ រូបគេក៏បានចុះហត្ថលេខាផ្ទេរមក Arsenal ជាស្ថាពរ។

គួររំលឹកថា ខ្សែបម្រើវ័យ២២ឆ្នាំរូបនេះ បានបង្ហាញខ្លួនអោយ Sampdoria បាន ៧៤ប្រកួត ចាប់តាំងពីចូលរួមជាមួយក្លឹបអ៊ីតាលីតាំងពីឆ្នាំ ២០១៥ ហើយរូបគេបានផ្ទេរមកទីក្រុងឡុងដ៍ ដើម្បីចូលរួមជាមួយក្លឹបកាំភ្លើងធំ បន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏លេចធ្លោរអោយក្រុមជម្រើសជាតិអ៊ុយរូហ្គាយ នៅក្នុងការប្រកួត World Cup នៅប្រទេសរុស្ស៊ី៕

ប្រភព៖ talkSPORT

មតិយោបល់