ផ្លូវការ! Barcelona របូតតារាឆ្នើមរបស់ខ្លួនមួយរូបទៀតហើយ ទៅឲ្យក្លឹបគូប្រជែង Valencia

កីឡាករគោលដៅដ៏ធំរបស់ក្រុម Manchester United អ្នកចាំទី Jasper Cillessen បានធ្វើ៊ការសម្រេចចិត្តចាកចេញពីក្លឹប Barcelona ដើម្បីចូលរួមជាមួយក្រុម Valencia នៅក្នុងតម្លៃខ្លួន 31 លានផោន ។

គួរបញ្ជាក់ផងដែរថាអ្នកចាំទីសញ្ជាតិហូឡង់វ័យ 30 ឆ្នាំរូបនេះបានស្ថិតនៅលើរ៉ាដារបស់ក្រុម United ក្នុងពេលកន្លងមកនេះ ខណ:ពេលដែលអនាគតរបស់កីឡាករ David De Gea កំពុងស្ថិតនៅក្នុងភាពសង្ស័យ ក្រោយពីគេបានបដិសេធលើការផ្តល់ជូនកិច្ចសន្យាថ្មីដ៏ធំមួយ ។

ប៉ុន្តែទោះជាយ៉ាងណា ក្រោយពីបានចំណាយរយៈពេល 3 ឆ្នាំក្នុងនាមជាកីឡាករជម្រើសទីពីរ បន្ទាប់ពីកីឡាករអាល្លឺម៉ង់ Marc-Andre ter Stegen កីឡាករ Cillessen បានសម្រេចចិត្តជ្រើសរើសចូលរួមប្រកួតជាមួយក្លឹបគូប្រជែងនៅក្នុងក្របខណ្ឌ La Liga របស់ក្លឹប Barca ជំនួសវិញ ។

លើសពីនេះក្លឹប Valencia ក៏បានធ្វើការប្រកាសចំពោះការមកដល់របស់កីឡាករ Cillessen នៅលើបណ្តាញសង្គម Twitter របស់ពួកគេផងដែរ ក្រោយពីបានបញ្ចប់ការផ្លាស់ប្តូរមួយក្នុងតម្លៃខ្លួន 31 លានផោន ៕

ប្រភព: TheSun