[ផ្លូវការ] ESPY ​បញ្ចេញ​ឈ្មោះ​កីឡាករ​ល្អ​ដាច់​គេ​នៅ MLS ហើយ

តារា​ឆ្នើម Zlatan Ibrahimovic បាន​ឈ្នះ​ពាន​រង្វាន់​បុគ្គល​នាម​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ក្របខ័ណ្ឌ​កំពូល​អាមេរិក MLS ​នៅ​រដូវ​កាល​នេះ ដោយ​ជា​ការ​ប្រកាស​ពី ESPY ​មុន​នេះ​បន្តិច។

Zlatan ជាប់​ឈ្មោះ​ជា​កីឡាករ​ទី ៩ របស់​ក្លឹប LA Galaxy ដែល​បាន​ឈ្នះ​ពាន​ប្រចាំ​ឆ្នាំ​មួយ​នេះ ខណៈ​ទៅ​មើល​បេក្ខជន​ជាប់​ឈ្មោះ​ជម្រុះ​មាន Josef Martinez របស់​ក្លឹប Atlanta United, Wayne Rooney របស់ DC United និង Aaron Long របស់ NY Red Bulls។

បញ្ជាក់​នា​រដូវ​កាល ២០១៩ នេះ ​អតីត​កីឡាករ​ជើង​ចាស់​នៅ​បិសាច​ក្រហម [Zlatan] ក្នុង ១៥ ប្រកួត​ឲ្យ LA Galaxy លោក​បំបែក​បាន​ដល់​ទៅ ១៣ គ្រាប់​ឯ​ណោះ។ ប្រភព៖ AF