ផ្លូវការ! Fabregas ផ្លាស់ទៅកាន់ទ្រនំថ្មី ដោយបញ្ចប់នាមជាកីឡាករ Chelsea ត្រឹមប៉ុណ្ណឹង

ខ្សែបម្រើក្រុម Chelsea កីឡាករ  Cesc Fabregas បានបញ្ចប់ការផ្ទេរជាផ្លូវការទៅកាន់ក្រុម Monaco ។

ជាក់ស្តែង Fabregas នឹងផ្ទេរទៅកាន់ក្រុម Monaco ដោយគ្មានតម្លៃសម្រាប់ពេលនេះ ខណៈដែលក្រុមតោខៀវ Chelsea នឹងទទួលបានប្រាក់លើកទឹកចិត្តអាស្រ័យទៅលើទម្រងលេ់ងរបស់ Fabregas ។

យ៉ាងណាមិញកីឡាករវ័យ 31 ឆ្នាំរូបនេះបានចុះកិច្ចសន្យា 3 ឆ្នាំកន្លះជាមួយនឹងក្លឹបកំពូលនៅបារាំងមួននេះ ហើយសង្ឃឹមថាគាត់នឹងអាចដើរតួនាទីសំខាន់ក្នុងការជួយឱ្យម្ចាស់ជើងឯក Ligue 1 ឆ្នាំ 2017 មួយនេះចៀសវាងពីកាត់ទៅលេងនៅលីគលំដាប់ទីពីរ ។

គួរបញ្ជាក់ផងដែរថាខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ នឹងវិលទៅជួបជុំជាមួយអតីតមិត្តរួមក្រុម Arsenal ហើយក៏ជាមិត្តជិតស្និទ្ធផងដែរគឺលោក Thierry Henry នៅឯកីឡដ្ឋាន St Louis II ។

លើសពីនេះ Fabregas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ” ខ្ញុំពិតជារីករាយណាស់ក្នុងការចូលរួមជាមួយក្រុម AS Monaco ដែលជាគម្រោងថ្មីសម្រាប់ខ្ញុំ ។ ក្រុមនេះមានគុណភាពជាមួយកីឡាករវ័យក្មេង និងគ្រូបង្វឹកវ័យក្មេង ។ ខ្ញុំមកទីនេះដើម្បីជួយក្រុម ៕

ប្រភព: Goal