[ផ្លូវការ] Juventus ថ្ពក់​យក​បាន Ramsey ​ដោយ​​មួយ​វិនាទី​ហ៊ានផ្តល់​ប្រាក់​ពលកម្ម​ដល់​ទៅ…

ប្រភព​សារព័ត៌មាន BRFootball បាន​ចុះ​ផ្សាយ​ជា​ផ្លូវការ​ថា​ក្លឹប Juventus ​ជោគជ័យ​លើ​កិច្ច​ព្រមព្រៀង​នាំ​យក​ខ្សែ​បម្រើ Aaron Ramsey មក​ទឹក​ដី Turin ហើយ បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​វែល​បដិសេធ​មិន​បន្ត​កុងត្រា​ថ្មី​ឲ្យ​ក្លឹប​កាំភ្លើង​ធំ។ រូបគេនឹងឈរជើងពាក់ឈុតសេះបង្កង់ចាប់ពីថ្ងៃទី ១ កក្កដាតទៅ លើកិច្ចកុងត្រារយៈពេល ៤ ឆ្នាំ។

ថ្វី​បើ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្លឹប​យក្ស​ឯ​ទៀត​មាន​តាំង​ពី Bayern Munich, AC Milan និង Paris Saint-Germain ទី​បំផុត​ក៏​នៅ​តែ​ជា​សេះ​បង្កង់​ដដែល អាច​នាំ​យក​កីឡាករ​ឆ្នើម​រូប​នេះ​បាន​មុន។ ចំពោះ​ប្រាក់​ពលកម្ម Ramsey ទទួល​បាន ២០,៨ លាន​ផោន/ឆ្នាំ ស្មើ​នឹង ៤០០ ០០០ ផោន​ក្នុង​មួយ​សប្តាហ៍ ឬ​សរុប​លម្អិត​មួយ​នាទី​អាច​នាំ​ចំណូល​ឲ្យ​បុរស​វ័យ ២៨ ឆ្នាំ​ដល់​ទៅ ៥១ ដុល្លារ​ និងមួយវិនាទីប្រហែល ០,៨៥ ដុល្លារឯ​ណោះ។

អតីត​កីឡាករ​នៅ Cardiff រូប​នេះ​បាន​ផ្លាស់​មក​លេង​ឲ្យ​កាំភ្លើង​ធំ​នា​ឆ្នាំ ២០០៨ ដោយ​ជិត​ ១ ទសវត្សរ៍​រូប​គេ​បង្ហាញ​ខ្លួន​បាន ២៥៦ ប្រកួត​រក​បាន ៣៨ គ្រាប់​ឲ្យ​ម្ចាស់​ដី Emirate Stadium។

យ៉ាងណាមិញចំពោះទំហំប្រាក់ពលកម្មនេះទៀតសោត បានរុញឲ្យ Ramsey ឡើងឈរជាកីឡាករលំដាប់ទីមួយរបស់អង់គ្លេសដែលមានប្រាក់ឈ្នួលខ្ពស់បំផុត និងលំដាប់ទី ៨ ទូទាំងសកលលោក។

ប្រភព:Mirror | SportBible | BRFootball | Juventus

មតិយោបល់